ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា អាល្លឺម៉ង់ លើកម្ពស់កម្មវិធី TVET នៅកម្ពុជា
ថ្ងៃទី ៖ 03-06-2025, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ កម្ពុជា អាល្លឺម៉ង់ ឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាដោយអនុវត្តកម្មវិធីសិក្សាផ្តោតលើឧស្សាហកម្ម។

ការបង្ហាញនេះធ្វើឡើងក្នុងឱកាសលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ដែលដឹកនាំដោយលោកស្រីបណ្ឌិត Martina Habibes អ្នកជំនាញផ្នែកគំនិតផ្តួចផ្តើម VB4-នាំចេញថាមពល, កម្មវិធីអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុសហព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានចែករំលែកព័ត៌មាន និងបង្ហាញពីស្ថានភាពនៃការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាពុទ្ធិបន្ថែមសម្រាប់គណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ក្នុងការឈ្វេងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីប្រចាំការបានបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈការជួយគាំទ្រគម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋ និងយុវជន ដើម្បីជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមចក្ខុវិស័យ និងគោលនយោបាយដ៏វែងឆ្ងាយ ដើម្បីសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រីចង់ឃើញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់កាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីឈានដល់បង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយរួមគ្នាឱ្យបានឆាប់ៗ។ កម្មវិធី TVET បើកចំហកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសដៃគូដែលមកពីសហគមអ៊ឺរ៉ុប»។

ជាការឆ្លើយតប តំណាងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់បានឯកភាព និងបង្ហាញជំហរក្នុងការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ លើសពីនេះ គណៈប្រតិភូអាល្លឺម៉ង់មានបំណងចង់ពិភាក្សាលម្អិតបន្ថែមទៀតជុំវិញកិច្ចសហប្រតិបត្តិការនេះនាពេលក្រោយទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈសំណេរក្នុងបណ្ដាញសង្គមហ្វេកប៊ុកផ្លូវការរបស់សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com