សម្តេចតេជោ ណាត់មន្រ្ដីជាន់ខ្ពស់សេរីចាស់ទៅហាងកាហ្វេ
ថ្ងៃទី ៖ 03-06-2025, ដោយ Dara007 , 66 Views
ភ្នំពេញៈ សម្តេចតេជោ ណាត់មន្រ្ដីជាន់ខ្ពស់សេរីចាស់ទៅហាងកាហ្វេ ដើម្បីកុំឱ្យចាញ់យុវជនជំនាន់ក្រោយជួបគ្នាតែហាងកាហ្វេ។
នៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភានៅ ថ្ងៃទី៣ ខែមិថុនា នេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានលើកឡើងក្នុងន័យកំប្លែងលេងសើចថា នៅថ្ងៃណាមួយដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ លោក ជា សុផារ៉ា លោក ប៊ិន ឈិន និងលោក កែ គឹមយ៉ាន ទៅហាងកាហ្វេដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ ខណៈបច្ចុប្បន្ននេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយ៉ាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសស្គុសស្គាយគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ ។
សម្តេចតេជោគូសបញ្ជាក់ថា “យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ ។ កាញារីទ្ធទៅ ជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ ។
ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ”។ ចំពោះហាងកាហ្វេនេះ សម្តេចក៏បានថ្លែងថា មិនអាចហាមឃាត់មិនឲ្យមានការវិនិយោគបាននោះទេ ៕
|