ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៤ខែ ដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង ២០០លើក ធៀបនឹងឆ្នាំ២០២៤!
ថ្ងៃទី ៖ 03-06-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក បន្ទាប់ពីឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។ ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា បទល្មើសឧក្រិដ្ឋ បានថយចុះ ចំនួន២៩លើក និងបទល្មើសមជ្ឈិមបានថយចុះចំនួន២៣៧លើក។

អ្នកនាំពាក្យ បានឱ្យដឹងទៀតថា បទល្មើសថយចុះទាំងនោះ មានជាអាទិ៍ ករណីលួចមានស្ថានទម្ងន់ រំលោភសេពសន្ថវៈ បង្ខាំមនុស្សជំរិតទារប្រាក់ លួច ឆក់ មនុស្សឃាតដោយអចេតនា អំពើហិង្សាក្នុងគ្រួសារ ឆបោក រំលោភលើទំនុកចិត្ត និងប្រើអាវុធខុសច្បាប់ជាដើម។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព ជាទិសដៅ១ ក្នុងចំណោមទិសដៅអាទិភាពចំនួន៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅបង្កើនការយកចិត្តទុកដាក់អនុវត្តន៍ចាប់ពីដើមនីតិកាលទី៧មក។

ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានជំរុញ និងតាមដានជាប់ជាប្រចាំនូវចលនាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា អាល្លឺម៉ង់ ឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាដោយអនុវត្តកម្មវិធីសិក្សាផ្តោតលើឧស្សាហកម្ម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com