ក្នុងឱកាសបន្តដឹកនាំពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាធំជាងគេនាពេលនេះ គឺត្រូវរកពិធីដោះស្រាយទឹកសម្រាប់វិស័យកសិកម្មជូនប្រជាកសិករបន្ថែមទៀត ដោយមិនអាចអត់បាននោះឡើយ ហើយប្រសិនបើធ្វើធារាសាស្រ្តទឹកបានកាន់តែច្រើនវិស័យកសិកម្មខ្មែរ នឹងកាន់តែលូតលាស់ មិនថាស្រូវនោះទេដំណាំអ្វីដទៃទៀតក៏ត្រូវការទឹកដូចគ្នាដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកបែបទូលាយ គឺជាប្រពៃណីខ្មែរ អាបែបស៊ីជម្រៅ គឺត្រូវដោះស្រាយទឹកបង្កើនរដូវដាំដុះ ធ្វើប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ហើយធ្វើការកាត់បន្ថយការកាប់ព្រៃឈឺ ជាមួយនឹងការកើនឡើងនៃចំនួនមនុស្ស។ នេះជាទស្សនទាន ឬយុទ្ធសាស្រ្តកសិកម្ម។
នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន ណែនាំរាឱ្យជរដ្ឋាភិបាលខិតខំធ្វើយ៉ាងបង្កើនរដូវដាំដុះជូនប្រជាពលរដ្ឋ ពោលគឺពីមុនឧទាហរណ៍ស្រែមួយ ហិកតា ចិញ្ចឹមប្រជាពលរដ្ឋបានប្រាំនាក់ ឲ្យប្រែក្លាយទៅជា១០នាក់ឬ២០នាក់ ប៉ុន្តែការប្រក្លាយដីដាំដុះពី មួយដងទៅពីរ ឬបីដងនេះគឺចាំបាញ់បំផុតគឺត្រូវការទឹក ដូច្នេះត្រូវតែខិតខំធ្វើយ៉ាងណាដោះស្រាយប្រព័ន្ធ ទឹកនេះឲ្យខាងតែបាន។
នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ប្តេជ្ញាបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់វិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ និងធានានូវសន្តិសុខស្បៀងសម្រាប់ជាតិទាំងមូល៕