ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងជួយលើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ច
ថ្ងៃទី ៖ 21-04-2025, ដោយ​​ Dara007 , 263 Views
                     
កំពតៈ នាយករដ្ឋមន្ត្រី ថ្លែងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងជួយលើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីរសក្តានុពលនៃសមិទ្ធផលនេះនឹងទាញ និងបង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត។

ថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ ខណៈដែលមុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផល ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់មូលដ្ឋាន។ យើងនឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិជ្ជមានពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ថា កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផង និងជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានណែនាំឱ្យខេត្ដជាប់ឆ្នេរសមុទ្រត្រូវប្រគួតប្រជែង និងរៀបចំកន្លែងកន្សាន្ដឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិនាចុងសប្ដាហ៍ផងដែរ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលលើកទី ៤ ឆ្នាំ២០២៧ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ដោយរង់ចាំការបោះឆ្នោតចុងក្រោយ ខណៈដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក មិនមានការឯកភាពគ្នានៅឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com