ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្រ្ដីក្រសួងការងារ អំពាវនាវឱ្យក្រុមហ៊ុនសហគ្រាសទាំងអស់ជ្រើសរើសជនមានពិការភាពធ្វើការក្នុងក្រុមហ៊ុនសហគ្រាសរបស់ខ្លួន
ថ្ងៃទី ៖ 28-10-2024, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងការងារ បានអំពាវនាវឱ្យក្រុមហ៊ុនសហគ្រាសទាំងអស់ជ្រើសរើសជនមានពិការភាពសម្រាប់បំពេញការងារក្នុងក្រុមហ៊ុនសហគ្រាសរបស់ខ្លួន ដើម្បីពួកគាត់អាចទទួលបានឱកាសការងារ និងមានប្រាក់ចំណូលមួយសមរម្យក្នុងជីវភាពរស់ប្រចាំថ្ងៃ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្ដឱ្យវិស័យឯកជនដើម្បីជ្រើសរើសជនមានពិការភាពដែលអាចបំពេញការងារបានឱ្យមានឱកាសការងារនៅតាមរោងចក្រសហគ្រាសរបស់ខ្លួន ។ ទន្ទឹមនឹងនេះ ក្នុងកិច្ចការងារជ្រើសរើសជនមានពិការភាពនេះ ក្រសួងការងារនឹងដាក់បញ្ចូលទៅក្នុងបញ្ជី ដើម្បីពិនិត្យមើលថា ក្រុមហ៊ុនរោងចក្រសហគ្រាសនៃវិស័យឯកជនទាំងអស់អាចបំពេញបានមួយភាគរយយ៉ាងតិចស្របតាមច្បាប់ក្នុងការតម្រូវឱ្យក្រុមហ៊ុនរោងចក្រសហគ្រាសប្រើប្រាស់កម្លាំងពលកម្មជនមានពិការភាព។

ថ្លែងក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅអគារពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជន កាលពីថ្ងៃទី២៦ ខែតុលានេះ លោក ហេង សួរ មានប្រសាសន៍ថា កម្មវិធីការងារសមរម្យ គឺបានផ្ដោត និងលើកទឹកចិត្ដគ្រប់ភាគីទាំងអស់ មិនត្រូវមើលរំលងបុគ្គលរងគ្រោះ និងជនមានពិការភាពនោះឡើយ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្ដេជ្ញាសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអនុវត្ដច្បាប់គតិយុត្ដពាក់ព័ន្ធជាមួយនឹងការការពារសិទ្ធិជនមានពិការភាព។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យបងប្អូនជនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជំនះរាល់ការលំបាកនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ។

លោក ពៅ ជំនោ ជាជនមានពិការភាព បានសម្ដែងការសប្បាយរីករាយដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានយកចិត្ដទុកដាក់ចំពោះជនមានពិភាព និងជំរុញឱ្យវិស័យឯកជនទទួល និងផ្ដល់ឱកាសការងារជូនជនមានពិការភាពអាចបំពេញការងារបាន។

លោកបានបញ្ជាក់ថា ការផ្ដល់ឱកាសការងារដល់ជនមានពិការភាពនេះ ដើម្បីទទួលបានការងារ និងមានប្រាក់ចំណូលក្នុងការផ្គត់ផ្គង់ជីវភាពរស់ប្រចាំថ្ងៃ។ លោក ពៅ ជំនោ ក៏បានអំពាវនាវដល់ក្រុមហ៊ុនរោងចក្រសហគ្រាសទាំងអស់ សូមផ្ដល់ឱកាសការងារជូនជនមានពិការភាពឱ្យបានឱ្យច្រើន ខណៈដែលជនមានពិការភាព ក៏អាចបំពេញការងារបានដូចគ្នាជាមួយនឹងបងប្អូនមានកាយសម្បទារគ្រប់គ្រាន់ផងដែរ។

សូមបញ្ជាក់ថា ជនពិការភាពចំនួន ៧៥៣៥នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ។ រាជរដ្ឋាភិបាលបានជំរុញឱ្យបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ចិនៈ ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា និងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com