ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ មិនគួរមើលរំលងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនោះទេ
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ថ្លែងថា សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ មិនគួរមើលរំលងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នោះទេ ព្រោះ TVET ផ្តល់ឱកាសឱ្យយុវជនកសាងជំនាញ ដែលអាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងបានលឿនរហ័ស។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានលើកឡើងថា ចំណុចសំខាន់ គឺយើងផ្តល់ឱកាសឱ្យសិស្សទាំងអ្នកដែលជាប់ និងអ្នកដែលធ្លាក់បាក់ឌុប អាចមករៀនជំនាញបាន ហើយមានអាហារូបករណ៍១០០ភាគរយ។ ដូច្នេះ សិស្សអាចជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ និងអាចយកទៅប្រើប្រាស់ សម្រាប់ការងារ នាពេលអនាគត។

លោកបន្តថា ក្រៅពីការជួយសម្រួលលើការចំណាយសិក្សា វិទ្យាស្ថានក៏ផ្តោតលើការបណ្តុះបណ្តាល ដែលមានរយៈពេលសមស្រប និងផ្តោតទៅលើជំនាញអនុវត្ត ដើម្បីឱ្យសិស្សអាចទទួលបានជំនាញក្នុងរយៈពេលសមស្រប និងត្រៀមខ្លួនសម្រាប់ការងារបានកាន់តែឆាប់។

លោកនាយក ការរៀន TVET មិនមែនរៀនតែទ្រឹស្តីនោះទេ។ សិស្សត្រូវបានផ្តល់ឱកាសរៀនជាមួយឧបករណ៍ និងសម្ភារៈបច្ចេកទេស ព្រមទាំងអនុវត្តផ្ទាល់នៅក្នុងរោងជាង និងបន្ទប់អនុវត្តរបស់វិទ្យាស្ថាន។

លោកបញ្ជាក់ថា នៅក្នុងវិទ្យាស្ថាន យើងមានរោងជាង មានឧបករណ៍ និងបន្ទប់កុំព្យូទ័រ សម្រាប់ឱ្យសិស្សអនុវត្តផ្ទាល់។

សិស្សរៀនទាំងទ្រឹស្តី និងអនុវត្ត ដើម្បីឱ្យពួកគេមានជំនាញពិតប្រាកដ មិនមែនចេះតែទ្រឹស្តីទេ។ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងសហគ្រាស គឺជាផ្នែកមួយដែលជួយឱ្យសិស្សទទួលបានបទពិសោធន៍មុនចូលទីផ្សារការងារ និងយល់កាន់តែច្បាស់អំពីតម្រូវការរបស់និយោជក។ នេះបើតាមប្រសាសន៍របស់លោក ច្រឹង ណារី។

លោកថា តាមរយៈការរៀនទាំងទ្រឹស្តី និងអនុវត្ត ការប្រើប្រាស់ឧបករណ៍ជាក់ស្តែង ការអនុវត្តនៅក្នុងរោងជាង និងការចុះកម្មសិក្សានៅតាមក្រុមហ៊ុន សិស្សអាចមានឱកាសភ្ជាប់ចំណេះដឹងក្នុងថ្នាក់ទៅនឹងការងារជាក់ស្តែង ដែលជាមូលដ្ឋានសម្រាប់ការកសាងជំនាញ និងបទពិសោធន៍ការងារ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com