|
ក្រសួងការងារស្នើឱ្យមហាជនបញ្ជាក់ពីប្រភពរោងចក្រដែលប្រើប្រាស់ពាក្យមិនសមរម្យ ដើម្បីក្រសួងចុះពិនិត្យ
ថ្ងៃទី ៖ 21-09-2026, ដោយ Dara007 , 59 Views
ភ្នំពេញៈ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំអ្នកប្រើប្រាស់បណ្តាញសង្គមដែលផ្សព្វផ្សាយករណីការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យនៅក្នុងរោងចក្រមួយកន្លែង បញ្ជាក់ថាតើករណីនេះកើតឡើងនៅរោងចក្រណា ដើម្បីមន្ត្រីជំនាញក្រសួងចុះពិនិត្យលើករណីនេះ? ។
ជាមួយគ្នានេះ ក្រសួងសូមបញ្ជាក់ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និយោជក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមប្រើប្រាស់អាកប្បកិរិយា និងភាសាឱ្យបានសមរម្យ និងស្នើសុំឱ្យបងប្អូនកម្មករនិយោជិតទាក់ទងមកលេខ ១២៨៦ ក្នុងករណីមានការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យ ឬលក្ខខណ្ឌការងារមិនល្អនៅកន្លែងការងាររបស់ខ្លួន៕
|