ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី ៖ រដ្ឋគ្រោងចំណាយថវិកាសម្រាប់ផ្ដល់អាហារូបត្ថម្ភឧបត្ថម្ភសិស្សបឋមសិក្សានាឆ្នាំ២០២៨ខាងមុខ
ថ្ងៃទី ៖ 07-10-2026, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា រដ្ឋគ្រោងចំណាយថវិកាសម្រាប់ផ្ដល់អាហារូបត្ថម្ភឧបត្ថម្ភសិស្សបឋមសិក្សានាឆ្នាំ២០២៨ខាងមុខ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ។

ថ្លែងក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ឆ្នាំ២០២៨ រដ្ឋនឹងទទួលខុសត្រូវ លើសាលាជាង១០១៤សាលា ដើម្បីចំណាយថវិកាសម្រាប់ផ្ដល់អាហារូបត្ថម្ភឧបត្ថម្ភដល់កុមារនៅបឋមសិក្សាមួយចំនួន ពិសេសនៅតាមជនបទឱ្យទទួលបានអាហារគ្រប់គ្រាន់។

សម្ដេចធិបតីបានបញ្ជាក់ថា កម្មវិធីនេះ រាជរដ្ឋាភិបាលនឹងពង្រីកជាជំហានៗ មិនមានគ្រោងដកចេញវិញនោះទេ ហើយថែមប្រមូលទិញកសិកផលពលរដ្ឋពីមូលដ្ឋានសម្រាប់ម្ហូបអាហារឱ្យកុមារបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានសិស្សតូចៗប្រមាណ ៣០ម៉ឺននាក់ នៅសាលាជាង ១ពាន់សាលា កំពុងទទួលអាហារូបត្ថម្ភឧបត្ថម្ភដោយរាជរដ្ឋាភិបាលផងដែរ។

«ចំពោះកម្មវិធីការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ មកដល់ម៉ោងនេះ យើងបានគ្របដណ្ដប់ពីចុងឆ្នាំ២០២៣ យើងមានកុមារតេ១១ម៉ឺននាក់ទេទទួលផល អ៊ីចឹង៣ឆ្នាំនេះ យើងបង្កើន១ជា៣ ឡើងទៅ៣០ម៉ឺននាក់ ដែលបានទទួលផលនេះ គឺជាគោលនយោបាយដែលបងប្អូនប្រជាពលរដ្ឋយល់ថា ជាអាទិភាព និងជាការអនុវត្ដជាក់ស្ដែងរបស់រាជរដ្ឋាភិបាលជួយដល់កូនចៅប្រជាពលរដ្ឋ និងកុមាររបស់យើង»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាជិកក្រុមគ្រួសារកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការងារក្នុងវិស័យរោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com