ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី មិនអនុញ្ញាតឱ្យវិនិយោគផលិតបារីអេឡេត្រូនិកនៅកម្ពុជា
ថ្ងៃទី ៖ 07-10-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសជាសាធារណៈថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡេត្រូនិកឬវេប នៅកម្ពុជានោះទេ ។

ថ្លែងក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងសម្ពោធអគារសិក្សា ថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ការមិនអនុញ្ញាតឱ្យអ្នកវិនិយោគទាំងបរទេស និងខ្មែរវិនិយោគលើការផលិតបារីអេឡេត្រូនិកនេះ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ជាពិសសក្រុមយុវជន ។ សម្ដេចធិបតីមានប្រសាសន៍បន្ដថា រាជរដ្ឋាភិបាល ក៏មិនបានអនុវត្តឱ្យផលិតបារីអេឡេត្រូនិកសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកហាមការផ្សព្វផ្សាយ និងជក់បារីអេឡិចត្រូនិក គ្រប់ទីកន្លែងផងដែរ។ សំឡេង «ខ្ញុំបានប្រកាសជាសាធារណៈ ខ្ញុំ បានណែនាំក្រសួងពាក់ព័ន្ធរបស់យើង បើជួបជាមួយបរទេស បើគេមកសុំផលិតបារីអេឡេត្រូនិកឬមួយវេប នៅស្រុកខ្មែរ គឺហាមមិនទទួលទេ ។

ការវិនិយោគនេះ ទោះបីផលិតនាំចេញក៏ដោយ គឺអត់ទេ»។ សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមថា កាលណាផលិតបារីអេឡេត្រូនិក សម្រាប់នាំចេញនោះ គឺពិតជាពិបាកគ្រប់គ្រងហើយ ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានជ្រើសរើសយកប្រជាពលរដ្ឋរាប់លាននាក់ ដើម្បីបិទការជក់បារីអេឡិចត្រូនិកនៅប្រទេសកម្ពុជា ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាជិកក្រុមគ្រួសារកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការងារក្នុងវិស័យរោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com