ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ពិភពលោកបានស្គាល់កម្ពុជាយ៉ាងច្បាស់អំពីការអនុវត្ដនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន
ថ្ងៃទី ៖ 05-10-2026, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ សម្តេចធិបតី ថ្លែងថា ពិភពលោកបានស្គាល់កម្ពុជាយ៉ាងច្បាស់អំពីការអនុវត្ដនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរៃជាច្រើនទសវត្ស។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកមហាសន្និបាត VECONACលើកទី២៥ ដែលរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានប្រសាសន៍ថា សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា គឺសន្ដិភាព និងការបង្រួមបង្រួមជាតិពេញលេញដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ សម្តេចធិបតី ពិភពលោកបានស្គាល់កម្ពុជាយ៉ាងច្បាស់អំពីការអនុវត្ដនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។

សម្តេចធិបតី គូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរៃជាច្រើនទសវត្ស ដណ្ដើមបានមកវិញឯកភាពជាតិ ឯកភាពទឹកដី និងសន្ដិភាពពេញលេញជាប្រវត្ដិសាស្រ្ដដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមក។ សម្តេចធិបតីបន្ថែំថា អតីតយុទ្ធជន និងនិងនិវត្តជន គឺជាប្រតិបត្ដិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្ដនយោបាយឈ្នះឈ្នះ ដោយបងប្អូនបានបើកបេះដូងទទួលយកការបង្រួមបង្រួមជាតិ និងស្មារតីឈ្នះឈ្នះ ដោយគ្មានអ្នកចាញ់ និងមិនបានប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ឡើយ។ ជាមួយគ្នានេះ សម្តេចធិបតីអះអាងថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់យល់ដឹង និងចូលរួមការពារសន្ដិភាព ។

ទន្ទឹមនឹងនេះ ពាក្យពេចន៍នេះ ក៏​មានការរួមបញ្ចូលអត្ថន័យសម្ដែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះអតីតយុទ្ធជន និងនិងនិវត្តជនចូលរួមក្នុងស្នាដៃដ៏អស្ចារ្យ​  ក្នុងការ​កសាងសន្ថិភាព​ដ៏រឹងមាំសម្រាប់កម្ពុជាដែលគេធ្លាប់តែស្គាល់ថា  ជាប្រទេស​ដែលទទួល​រង​នូវ​សោកនាដកម្ម​ដ៏សង្វែកពីកត្ដាប្រវត្ដិសាស្រ្ដ និងភូមិសាស្រ្ដ។

សម្ដេចធិបតីបញ្ជាក់ថា កម្ពុជា ឥណ្ឌូចិន និងតំបន់អាស៊ានទាំងមូលនោះទេ យើងបានចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្ដិសាស្រ្ដ ឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមបរិបទប្រវត្ដិសាស្រ្ដ និងវប្បធម៌របស់សង្គមជាតិនីមួយៗ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាជាច្រើន ការរក្សាការងារដែលមានស្រាប់ និងការបង្កើតឱកាសការងារថ្មី គឺជាកត្តាសំខាន់សម្រាប់ជីវភាពកម្មករនិយោជិត និងស្ថិរភាពសេដ្ឋក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com