ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បណ្ដុះបណ្ដាលយុវជនជំនាញជាង ២ពាន់នាក់
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 40 Views
                     
កំពង់ចាមៈ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងចំណោមអ្នកសិក្សាសរុប ២,១០៥នាក់ មាន ៥១៨នាក់ បានសិក្សានៅកម្រិតបរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ខណៈ ១,៥៨៧នាក់ ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកនាយកបានមានប្រសាសន៍ថា៖ «វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ផ្តល់ឱកាសដល់យុវជនទទួលបានការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅគ្រប់កម្រិត ដើម្បីឱ្យពួកគេមានជំនាញ និងសមត្ថភាពសមស្របសម្រាប់ចូលទៅក្នុងទីផ្សារការងារ»។ បើតាមលោកនាយកសម្រាប់ឆ្នាំសិក្សាថ្មី វិទ្យាស្ថានបានបើកឱកាសឱ្យសិស្ស និស្សិត និងយុវជនចូលសិក្សាលើជំនាញបច្ចេកទេសសំខាន់ៗ ចាប់ពីកម្រិត សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1, C2 និង C3) រហូតដល់ បរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស។

ជាមួយគ្នានេះ វិទ្យាស្ថានក៏បានប្រកាសបើកទទួលចុះឈ្មោះសិក្សាសម្រាប់វគ្គថ្មី ដោយសិស្ស និស្សិត និងយុវជនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០៨៥ ៤៤៤ ៦៤៧ / ០៩០ ៤៤៤ ៦៧៤ ឬអញ្ជើញទៅកាន់ទីតាំងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com