ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុម«គ្រូតឿ» ទទួលស្គាល់កំហុសអំពីប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ
ថ្ងៃទី ៖ 03-08-2026, ដោយ​​ Dara007 , 20 Views
                     
ភ្នំពេញៈ ក្រុម«គ្រូតឿ» ទទួលស្គាល់កំហុសអំពីប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងសម្រេចលុបចោលទាំងស្រុងនូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមខុស។

លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានកោះអញ្ជើញលោក «គ្រូតឿ» និងក្រុមការងារផលិតមាតិកា មកធ្វើការអប់រំ ណែនាំ និងកែតម្រូវ ពាក់ព័ន្ធនឹងការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ជាលទ្ធផលនៃការជួបប្រជុំ និងការធ្វើកិច្ចសន្យា ម្ចាស់ផេក និងក្រុមផលិតមាតិកាបានឯកភាពទទួលស្គាល់កំហុស និងព្រមព្រៀងអនុវត្តតាមវិធានការដូចខាងក្រោម៖ ១. លុបមាតិកាខុសឆ្គង៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ឯកភាពលុបចោលទាំងស្រុងនូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមខុស។ ២. កែតម្រូវមាតិកា៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ត្រូវតែកែតម្រូវរាល់មាតិកាទាំងឡាយណាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ។ ៣. សវនកម្មមាតិកាចាស់ៗ (រយៈពេល ១០ថ្ងៃ)៖ ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវរាល់មាតិកាដែលបានផ្សព្វផ្សាយកន្លងមក ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅគ្រប់បណ្តាញសង្គមទាំងអស់ ហើយត្រូវរាយការណ៍ជូនក្រសួងវិញក្នុងរយៈពេល ១០ថ្ងៃ។ ៤. ផ្តល់ព័ត៌មាន និងបញ្ឈប់សកម្មភាពប៉ះពាល់៖ ក្រុមផលិតមាតិកា «គ្រូតឿ» ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធ និងបញ្ជីផេកដែលបានសហការផលិត/ផ្សព្វផ្សាយកន្លងមក ជូនអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីចាត់វិធានការអប់រំបន្ត។ ជាមួយគ្នានេះ ក្រុមការងារបានសន្យាបញ្ឈប់ជាបន្ទាន់នូវការផលិតមាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។ ៥. ស្នើសុំការអនុញ្ញាតជាមុន៖ រាល់ការផលិត និងផ្សព្វផ្សាយមាតិកាណាដែលពាក់ព័ន្ធនឹងក្រសួង ឬស្ថាប័នរដ្ឋ ត្រូវតែប្រឹក្សាយោបល់ និងទទួលបានការឯកភាពពីក្រសួង-ស្ថាប័នសាមីជាមុនសិន។ ៦. ចូលរួមផ្សព្វផ្សាយសារអប់រំ៖ ក្រសួងបានសំណូមពរដល់អ្នកផលិតមាតិកា និងក្រុមសម្តែងទាំងអស់ បង្វែរមកចូលរួមផ្សព្វផ្សាយសារអប់រំសង្គម ដូចជា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការលើកកម្ពស់សីលធម៌សង្គម វិញ។

ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ លើកកម្ពស់ការទទួលខុសត្រូវ គោរពច្បាប់ វប្បធម៌ និងតម្លៃស្ត្រីខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗសម្រាប់សង្គម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ដើម្បីឆ្លើយតបការបំពេញការងាររបស់ម្ចាស់សហគ្រាស រោងចក្រសម្រាប់ការវិនិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com