|
ស្រីស្អាតបុកមន្រ្ដីសាធារណៈការស្លាប់ បានចូលខ្លួនដោះស្រាយហើយ
ថ្ងៃទី ៖ 30-07-2026, ដោយ Dara007 , 48 Views
ភ្នំពេញៈ ស្រីស្អាតបុកមន្រ្ដីសាធារណៈការស្លាប់ បានចូលខ្លួនដោះស្រាយហើយ ក្រោយលោក ជួន ណារិន ព្រមានឱ្យសមត្ថកិច្ចបានបិទច្រកអស់។
លោក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណដល់លោកឧកញ៉ា បានសហការជាមួយខ្ញុំតាមរកកូនស្រីប្រគល់មកជំនាញផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី អនុវត្តន៍តាមផ្លូវច្បាប់(តាមសំណូមពររបស់ខ្ញុំ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង១១៖៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ដ្រីម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកម៉ូតូមន្រ្ដីមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ និងដឹកជញ្ជូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា៕
|