ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្មកររោងចក្រ ជេ អេស នឹងចូល​ធ្វើការធម្មតាវិញនៅថ្ងៃស្អែក
ថ្ងៃទី ៖ 03-08-2026, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ ក្រសួងកា​រងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បាន​ដោះស្រាយ​ដោយជោគជ័​យ និងឆាប់រហ័សនូ​វកង្វល់របស់​បងប្អូនកម្មករនិយោជិត​នៅ​រោងចក្រ ជេ អេស(JS Leather Collection Phnom Penh Co., Ltd. ) ដោយភាគីទាំង​អស់បានឈាន​ដល់កិច្ចព្រម​ព្រៀង​រួម ហើយកម្មករនិយោជិត​នឹងចូលបម្រើការងារ​វិញជាធ​ម្ម​តា ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ស្អែកនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២៦ថា ក្រសួងបានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រី​ជំ​នាញ ចុះអន្តរាគមន៍ភ្លាមៗ ដោយសម្រប​សម្រួលរវាង​តំណាង​ក្រុមហ៊ុន តំណាងកម្មករនិយោជិត សហ​ជីព និងអាជ្ញាធរពាក់ព័ន្ធ រហូតឈាន​ដល់ការឯក​ភាព​បញ្ចប់វិវាទដោយសន្តិវិធី។

តាមកិច្ចព្រមព្រៀង​ ភាគីក្រុ​មហ៊ុនបានឯ​កភាព​កែល​ម្អកា​រ​គ្រប់​គ្រង និងបរិយាកាសការងារ ផ្លាស់ប្តូរ​ទីតាំង​ម៉ាស៊ីន​ដែល​បង្កផលប៉ះពាល់ដល់កម្មករនិយោជិត ធានា​មិនរើ​ស​អើ​ងសហជីព និងតំណាងកម្មករ និងអនុវត្តច្បាប់ការងារ និងបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ។ ចំណែកកម្ម​ករនិ​យោជិ​តបានឯកភាពបញ្ចប់វិវាទ និងចូលប​ម្រើ​ការងារវិញ​ជា​ធម្មតា ដោយបញ្ហាដែលអាចកើតមាននាពេលអនាគត នឹងត្រូវដោះស្រាយតាមរយៈការសន្ទនា និង​នីតិវិធីស​ន្តិវិធី​។

លោក ស៊ុន មេសា បានមាន​ប្រសាសន៍ថា៖«ក្តីក​ង្វល់របស់ប​ងប្អូនក​ម្មករនិយោជិត គឺជាក្តីកង្វល់​របស់ឯ​កឧ​ត្តម​រដ្ឋមន្ត្រី និងប្រមុខ​រាជរដ្ឋាភិបាលដូចនេះ នៅពេល​បង​ប្អូន​មានប​ញ្ហា ក្រសួងមិនរង់ចាំទេ គឺចុះអន្តរា​គមន៍ភ្លា​ម ស្តាប់គ្រប់ភាគី និងស្វែង​រកដំណោះ​ស្រាយ​ដែលមា​​នតុល្យ​ភាព ស្របតាមច្បាប់ ដើម្បីការពា​រផលប្រយោជន៍​កម្មករនិ​យោជិត និងរក្សា​និរន្តរភាពអា​ជីវកម្មរបស់​សហ​គ្រា​ស។

ការដែលបង​ប្អូនកម្មករចូលធ្វើ​​ការវិញជាធម្មតា គឺជា​លទ្ធផលជាក់ស្តែងនៃការសន្ទនា ការយោគយល់ និងការទទួលខុសត្រូវរួមរបស់គ្រប់ភាគី»។ លោកបានបន្ថែមថា ដំណោះស្រា​យដ៏លឿ​នរហ័សនេះ បង្ហាញ​ពីប្រសិ​ទ្ធភាពនៃយន្តការដោះ​ស្រាយវិវាទការងាររ​បស់ក្រ​សួ​ង ដែលផ្តល់អាទិភាព​ដល់ការ​សន្ទនា ការគោរ​ពច្បាប់ និងកា​ររក្សា​សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធានាទាំ​ងសិទ្ធិកម្មករនិ​យោជិត និងទំនុ​កចិត្ត​រ​បស់​វិនិយោគិននៅ​កម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង បានបោះទុន២៥០លានដុល្លារ បង្កើតរោងចក្រផលិតអាហារ និងភេសជ្ជៈ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាសន្តិសុខស្បៀង ជួយបង្កើតឱកាសការងារ បណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្រដល់សហគ្រាសក្នុងស្រុក, ផ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com