ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា
ថ្ងៃទី ៖ 03-08-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ផ្អែកលើលទ្ធផលផ្លូវការនៃកិច្ចប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងរហ័សទាន់ពេលវេលារបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ករណីកញ្ញា Siti Aishah Siregar សញ្ជាតិសិង្ហបុរី ត្រូវបានដោះស្រាយ និងបញ្ជាក់យ៉ាងច្បាស់លាស់ថាគ្មានទេការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬពុំមានករណីបទល្មើសឆបោកណាមួយកើតឡើងដូចការរាយការណ៍ក្នុងសារព័ត៌មានក្រៅប្រទេសមួយចំនួនឡើយ។ រីឯការពិតនោះវិញ គឺថាសាម៉ីខ្លួនបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត និងបញ្ហាសម្ពាធគ្រួសារផ្ទាល់ខ្លួន។ ក្រៅពីរបាយការណ៍ច្បាស់ការណ៍របស់សមត្ថកិច្ចកម្ពុជា សាម៉ីខ្លួន តាមរយៈសារវីដេអូ បានអះអាងច្បាស់ៗថា គ្មាននរណាម្នាក់បង្ខិតបង្ខំ លួងលោម ឬប៉ះពាល់ដល់សុវត្ថិភាពរបស់នាងឡើយចាប់តាំងពីពេលដែលនាងបានមកដល់ប្រទេសកម្ពុជា។

‎«ទាក់ទងនឹងករណីនេះ យើងបានសង្កេតឃើញថា នៅក្នុងដំណាក់កាលដំបូងនៃការរាយការណ៍ ស្ថាប័នព័ត៌មានអន្តរជាតិ Channel NewsAsia (CNA) បានប្រញាប់ប្រញាល់ចុះផ្សាយព័ត៌មានដោយដកស្រង់យកតែការអះអាងម្ខាង និងប្រភពនៃការសង្ស័យ ជាមួយការអំពាវនាវរបស់ក្រុមគ្រួសារ (ការបញ្ចេញមតិលើបណ្តាញសង្គម) មកធ្វើជាសាច់រឿងក្នុងការផ្សាយ ដោយទាញភ្ជាប់ទៅនឹងរូបភាពអវិជ្ជមាននៃការជួញដូរមនុស្ស និងការឆបោក មុនពេលខ្លួនអាចស្វែងរកព័ត៌មាន ការបញ្ជាក់ ឬលទ្ធផលស៊ើបអង្កេតផ្លូវការពីសមត្ថកិច្ចក្នុងប្រទេសកម្ពុជា»។ «ទង្វើនេះ មិនត្រឹមតែបង្កើតឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរក្នុងសាធារណមតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងបានបង្កភាពអយុត្តិធម៌ក្នុងសាច់រឿងសម្រាប់កម្ពុជា ព្រមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោក(បញ្ហាសកល) ថែមទៀត»។ ‎ ‎ឈរលើមូលដ្ឋានគ្រឹះនៃការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន យើងអាចទាញចេញជាមេរៀនសំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការរាយការណ៍ព័ត៌មានដោយការទទួលខុសត្រូវខ្ពស់ និងអនុលោមស្របតាមនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដូចខាងក្រោម៖ ‎ ‎១.ត្រូវគោរពសច្ចភាព និងផ្ទៀងផ្ទាត់ព័ត៌មានដាច់ខាត៖ ល្បឿននៃការផ្សាយព័ត៌មាន ការបញ្ចេញព័ត៌មានទាន់ហេតុការណ៍ មិនត្រូវធ្វើឡើងដោយរំលងការពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន អង្គហេតុ និងការផ្ទៀងផ្ទាត់ជាមួយប្រភព ឬភាគីពាក់ព័ន្ធក្នុងសាច់រឿងឡើយ។ ការប្រញាប់ប្រញាល់ផ្សាយ ដោយភ្ជាប់ចំណងជើងបែបទាក់ទាញ ផ្អែកលើការស្មានៗ ឬការសន្និដ្ឋានលឿនជ្រុល ឬយោងតាមការថ្លែងសារ ‎ ‎បញ្ចេញអារម្មណ៍ពីប្រភពបណ្តាញសង្គម ដែលខ្វះតុល្យភាពព័ត៌មាន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍គ្រឹះនៃសារព័ត៌មាន។ CNA បានជ្រើសរើសល្បឿន ជាជាងសច្ចភាព គឺជាការបំពានគោលការណ៍គ្រឹះនៃការផ្ទៀងផ្ទាត់ម៉ត់ចត់សិនមុនផ្សាយ ហើយវាស្មើនឹងការប្រឌិតព័ត៌មាន នាំឱ្យបាត់តម្លៃវិជ្ជាជីវៈ។ ‎ ‎២.ត្រូវប្រកាន់ខ្ជាប់នូវការធ្វើតុល្យភាពព័ត៌មាន៖ រាល់ការរាយការណ៍អំពីបទល្មើស ឬសន្តិសុខឆ្លងដែន អង្គភាពសារព័ត៌មានមានកាតព្វកិច្ចក្នុងការស្វែងរកការបំភ្លឺ សេចក្តីថ្លែងការណ៍ផ្លូវការ ឬការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសពាក់ព័ន្ធ ហើយក្នុងករណីខាងលើគឺសមត្ថកិច្ចកម្ពុជា ដែលការណ៍នេះជាភាពចាំបាច់ក្នុងការផ្តល់សំឡេងដល់ភាគីពាក់ព័ន្ធក្នុងសាច់រឿង ដោយមិនត្រូវផ្អែកលើប្រភពសង្ស័យ ឬព័ត៌មានមិនច្បាស់ការណ៍ ផ្អែកតែលើការសន្មត់តែពីសំឡេងម្ខាងឡើយ។ ‎ ‎៣.ត្រូវមានការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់៖ បើទោះបីជា CNA ហាក់បានធ្វើបច្ចុប្បន្នភាព លើអត្ថបទរបស់ខ្លួនបន្ទាប់ពីមានការបំភ្លឺពីកម្ពុជាក៏ដោយ សូមទទូចឱ្យស្ថាប័នសារព័ត៌មានអន្តរជាតិនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដោយធ្វើការកែតម្រូវជាសាធារណៈវិញ ឱ្យស្មើនឹងទំហំនៃការផ្សាយព័ត៌មានដំបូងបែបដាក់ការសង្ស័យ ដែលបានបង្កផលអវិជ្ជមានដល់កិត្តិយសប្រទេស ដើម្បីជម្រះមន្ទិលសាធារណជន ផ្តល់យុត្តិធម៌និងស្ដារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាដែលរងផលប៉ះពាល់។ ‎ ‎៤.ត្រូវចូលរួមលើកកម្ពស់ការការពារសិទ្ធិឯកជនភាព៖ ករណីនេះគឺជារឿងរ៉ាវផ្ទាល់ខ្លួននិងបញ្ហាគ្រួសារសុទ្ធសាធ ដូច្នេះមិនគួរត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ពិសេសអង្គភាពសារព័ត៌មានអន្តរជាតិដូចជាCNA យកមកបំប្លែងធ្វើជាឧបករណ៍កេងចំណេញសម្រាប់បម្រើការផ្សាយដោយខ្វះមូលដ្ឋានឡើយ ព្រោះវាបង្កផលប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពផ្លូវចិត្តរបស់សាម៉ីខ្លួន និងគ្រួសារ។ ‎ ‎ការទាញភ្ជាប់សាច់រឿងគ្រួសារមួយមកផ្សាយបែបចោទប្រកាន់ និងការប្រឌិតសាច់រឿងអវិជ្ជមានគ្មានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសជាតិ គឺជាទង្វើដែលមិនអាចទទួលយកដាច់ខាត និងទាមទារឱ្យ CNA ចេញការទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសំណេរដោយឡែក។ ទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈមិនអាចត្រូវបានលុបលាងដោយការកែសម្រួលឬធ្វើបច្ចុប្បន្នភាពអត្ថបទដោយស្ងាត់ៗនោះទេ។

លោកក៏សូមអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់ឥរិយាបថ និងកាតព្វកិច្ចវិជ្ជាជីវៈក្នុងការរាយការណ៍ព័ត៌មាន ដោយគោរពក្រមសីលធម៌ តម្កល់សច្ចភាពនិងក្រមសីលធម៌សារព័ត៌មានជាស្នូល ទន្ទឹមគ្នានឹងការគោរពអធិបតេយ្យភាពព័ត៌មានរបស់ប្រទេសជាតិដទៃ៕ ‎

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ដើម្បីឆ្លើយតបការបំពេញការងាររបស់ម្ចាស់សហគ្រាស រោងចក្រសម្រាប់ការវិនិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com