ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-ឥណ្ឌូណេស៊ី បង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញ
ថ្ងៃទី ៖ 29-07-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មី ដល់មន្ត្រីនគរបាលជាតិកម្ពុជា។

ក្នុងជំនួបជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានថ្លែងថា ផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ីនឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗចំនួន៣ ដល់មន្ត្រីនគរបាលកម្ពុជា រួមមាន ៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ , ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការបណ្ដុះបណ្ដាល អាចនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ីមកបណ្ដុះបណ្ដាលនៅកម្ពុជា។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ថ្លែងអំណរគុណ លោកអភិសន្តិបណ្ឌិត ស សុខា ដែលបានផ្ដល់ការសម្របសម្រួលលើការពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូនេស៊ីរងគ្រោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ការសម្របសម្រួលឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិបានចូលជួបសួរសុខទុក្ខជនជាតិឥណ្ឌូនេស៊ីដែលជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ជាពិសេសការបង្ក្រាបទីតាំង និងរំដោះប្រជាជនឥណ្ឌូណេស៊ី ចេញពីទីតាំងប្រព្រឹត្តបទល្មើស។

នាឱកាសនោះដែរ ភាគីទាំងពីរបានឯកភាព រៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្ត ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញសុច្ឆន្ទៈគាំទ្រ និងលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ដោយថែមទាំងអះអាងទៀតថា ឥណ្ឌូណេស៊ី សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះទៀតផង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល ៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com