ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖គ្មានកំណែទម្រង់កាត់ក្រសួង ឬបង្រួមក្រសួងនោះទេ
ថ្ងៃទី ៖ 29-07-2026, ដោយ​​ Dara007 , 37 Views
                     
កណ្ដាលៈ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា គ្មានករណីកំណែទម្រង់កាត់ក្រសួង បង្រួមក្រសួងនោះទេ បន្ទាប់ពីមានមតិយោបល់ និងលើកឡើងយ៉ាងផុលផុសនៅតាមបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសនអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលន វត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ ប័ណ្ណ នៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ដោយពិធីនេះធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល សិ្ថតនៅ ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រកាសច្រានចោលព័ត៌មានលើបណ្តាញសង្គមរឿងបង្រួមក្រសួង ស្ថាប័នរបស់រដ្ឋ។ រាជរដ្ឋាភិបាលគ្មានគោល បែងចែក ដើម្បីធ្វើកំណែទម្រង់កាត់ក្រសួង ឬបម្រួបតាមក្រសួងណាមួយនោះទេ ដោយរក្សាគោលនយោបាយដើមដដែល មិនមានការច្របាច់បញ្ចូលគ្នានៃក្រសួង ស្ថាប័នរបស់រដ្ឋនោះទេ។ ជាក់ស្ដែង ការធ្វើកំណែទម្រង់នេះ គឺធ្វើតាមអគ្គនាយដ្ឋាននីមួយៗ ដើម្បីកាត់បន្ថយអគ្គនាយដ្ឋានដែលមានការងារជាន់គ្នា និងស្របតាមស្ថានការជាក់ស្ដែង ដើម្បីឆ្លើយតបតាមបច្ចេកវិទ្យាAI។

សម្តេចធិបតីបន្ថែមទៀតថា អភិក្រមកំណែទម្រង់អភិបាលកិច្ច «ពង្រឹង អត់ពង្រីក»នោះ ទេ។

ទន្ទឹមនឹងនេះ សម្តេចធិបតីក៏អំពាវនាវដល់មន្រ្ដីរក្សាភាពនឹងនរ និងខិតខំបំពេញការងារឱ្យបានល្អ ពីព្រោះគ្មានកំណែទម្រង់កាត់ក្រសួង និងបម្រួបក្រសួងនោះទេ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល ៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com