ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
យោធិនឈរជើងនៅជួរមុខ ត្រូវដំឡើងឋានន្តរស័ក្តិ
ថ្ងៃទី ៖ 29-07-2026, ដោយ​​ Dara007 , 43 Views
                     
កណ្តាលៈ នាយករដ្ឋមន្រ្ដីប្រកាសថា យោធិនឈរជើងនៅជួរមុខ ត្រូវដំឡើងឋានន្តរស័ក្តិ ដើម្បីលើកទឹកចិត្ដ​ និងសងគុណក្នុងការលះបង់ដើម្បីបុព្វហេតុការពារជាតិ និងទឹកដី។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រៀបចំស្រង់ឈ្មោះយោធិនដែលឈរជើងនៅជួរមុខ ជាពិសេសយោធិនដែលចេញប្រយុទ្ធការពារទឹកដីពីការឈ្លានពានទាំង២លើក ដើម្បីដំឡើងឋានន្តរស័ក្តិជូនពួកគាត់ឱ្យស័ក្តិសមនឹងតម្លៃនៃការលះបង់ដើម្បីបុព្វហេតុការពារជាតិ និងទឹកដី។ ជាមួយគ្នានេះដែរ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សម្រាប់មេដាយ គឺត្រូវធ្វើមេដាយមួយពិសេសសម្រាប់សមរភូមិ ប៉ុន្តែ​មេដាយការពារជាតិយើងមានស្រាប់ គឺត្រូវរៀបចំជូនយោធិនទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងឈរជើងការពារទឹកដីគ្រប់ទិសទាំងអស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូូសបញ្ជាក់ថា សម្រាប់យោធិន ដែលបានចេញប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិកាលជុំទី១ មានរយៈពេល៥ថ្ងៃ និងជុំទី២ រយៈពេល២១ថ្ងៃ តតាំងជាមួយនឹងការឈ្លានពាន គឺត្រូវផ្តល់ជូនជាករណីពិសេសតែម្តង។ «ព្រោះតាមធម្មតា ទាល់តែ១ឆ្នាំជាង​ តែអីឡូវបើគាត់វ៉ៃហើយ​ គាត់ចេញប្រយុទ្ធយកជីវិតគាត់ដាក់ហើយ អ្វីដែលយើងងអាចជួយគាត់បាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ការសម្រេចចិត្តនេះ គឺដើម្បីធានាបាននូវយុត្តិធម៌ និងការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ។ តាមរយៈការដំឡើងស័ក្តិ កងទ័ពនឹងទទួលបានការទទួលស្គាល់ជាផ្លូវការនូវស្នាដៃ និងការលះបង់របស់ខ្លួន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបន្តបេសកកម្មការពារជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

រាជរដ្ឋាភិបាលប្តេជ្ញាបន្តគាំទ្រ និងលើកកម្ពស់វិស័យការពារជាតិ តាមរយៈការយកចិត្តទុកដាក់លើធនធានមនុស្ស និងការកសាងសមត្ថភាពកងទ័ពឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិទាំងមូល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល ៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com