ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាប្រាប់ UN៖ បទឈប់បាញ់មិនអាចក្លាយជាអាជ្ញាបណ្ណឱ្យថៃបង្កើតស្ថានភាពថ្មីលើទឹកដីកម្ពុជាទេ
ថ្ងៃទី ៖ 09-09-2026, ដោយ​​ Dara007 , 3 Views
                     
ក្រុងហ្សឺណែវៈ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៦៣ នៅទីក្រុងហ្សឺណែវ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានដាក់បញ្ហាមួយយ៉ាងច្បាស់នៅចំពោះមុខសហគមន៍អន្តរជាតិ៖ ទោះបទឈប់បាញ់នៅតែមានសុពលភាព ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

កម្ពុជាក៏បានបញ្ជាក់យ៉ាងធ្ងន់ថា កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ដោយដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ហើយថែមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋថៃ មុនពេលការកំណត់ព្រំដែនរួមត្រូវបានបញ្ចប់។ តំណាងកម្ពុជាបានហៅសកម្មភាពទាំងនេះថាជាការបង្កើត faits accomplis ឬការបង្កើតស្ថានភាពថ្មីនៅលើដីដោយឯកតោភាគី។ នេះជាចំណុចដែលថៃត្រូវឆ្លើយ។ បើថៃពិតជាគោរពបទឈប់បាញ់ ហេតុអ្វីប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? បើថៃពិតជាចង់ដោះស្រាយព្រំដែនដោយសន្តិវិធី ហេតុអ្វីត្រូវដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មី មុនការកំណត់ព្រំដែនរួម? ការគ្មានស្នូរកាំភ្លើង មិនមែនជាអាជ្ញាបណ្ណសម្រាប់បន្តបង្កើតស្ថានភាពថ្មីនៅលើដីទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែន។

កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ វត្តមានយោធាមិនមែនជាប័ណ្ណកម្មសិទ្ធិលើអធិបតេយ្យភាព។ ហើយការបង្កើត fait accompli ដោយឯកតោភាគី មិនអាចជំនួសការកំណត់ព្រំដែនតាមច្បាប់បានឡើយ។ អ្វីដែលធ្វើឱ្យសាររបស់កម្ពុជានៅទីក្រុងហ្សឺណែវកាន់តែមានទម្ងន់ គឺបញ្ហានេះត្រូវបានដាក់ក្នុង វិមាត្រសិទ្ធិមនុស្ស (Human Rights Dimension)៖ នៅពីក្រោយលួសបន្លា និងកុងតឺន័រ គឺមានគ្រួសារកម្ពុជាដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះ មានកុមារដែលត្រូវត្រឡប់ទៅសាលារៀន និងមានប្រជាពលរដ្ឋដែលមានសិទ្ធិវិលត្រឡប់ទៅរកជីវិតធម្មតារបស់ខ្លួន។

សូម្បីតែបេសកជនពិសេស UN Thomas Andrews ក៏បានរាយការណ៍ពីការមើលឃើញរបាំង និងលួសបន្លានៅតំបន់ព្រំដែន និងបានសង្កត់ធ្ងន់លើសិទ្ធិរបស់ជនផ្លាស់ទីក្នុងការវិលត្រឡប់ទៅផ្ទះ។ ដូច្នេះ សារពីកម្ពុជាទៅកាន់ថៃ និងសហគមន៍អន្តរជាតិគួរតែច្បាស់៖ «បទឈប់បាញ់ត្រូវបញ្ឈប់ទាំងគ្រាប់កាំភ្លើង និងការបង្កើតស្ថានភាពថ្មីនៅលើដី។ សន្តិភាពពិតប្រាកដមិនមែនគ្រាន់តែគ្មានការបាញ់ប្រហារ ប៉ុន្តែត្រូវឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះ និងត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ កម្លាំងអាចបង្កើតស្ថានភាពបណ្តោះអាសន្នលើដី ប៉ុន្តែមិនអាចបម្លែងស្ថានភាពនោះទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់ អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង៨០% ហើយ នឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ខាងមុខនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com