|
ព្រះលានជល់ដំរី ជាទីតាំងពេញនិយមថតរូបមុនអាពាហ៍ពិពាហ៍ របស់ពលរដ្ឋខ្មែរ
ថ្ងៃទី ៖ 08-09-2026, ដោយ Dara007 , 19 Views
សៀមរាបៈ ព្រះលានជល់ដំរី ស្ថិតក្នុងក្រុងអង្គរធំ មានសោភ័ណភាពស្រស់ស្អាត និងពណ៌បៃតងគ្រប់រដូវកាល បច្ចុប្បន្នទីតាំងនេះ បានក្លាយជាទីពេញនិយមក្នុងការជ្រើសរើសរមណីយដ្ឋានអង្គរដើម្បីថតរូបអនុស្សាវរីយ៍ និងការថតរូបមុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) សម្រាប់ពលរដ្ឋខ្មែរមកពីបណ្តាខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា។
ដោយសង្កេតឃើញថា ក្នុងមួយថ្ងៃៗចាប់ពីរសៀលថ្ងៃជ្រេ មានកូនកម្លោះក្រមុំដែលជាគូស្នេហ៍ ក្រុមសម្អាង និងជាងថតរូបជាច្រើនក្រុម បានប្រមូលផ្តុំមកថតរូបនៅព្រះលានជល់ដំរី តាមការជ្រើសរើសប្លង់ថត បច្ចេកទេសថតស្របទៅតាមពន្លឺ ព្រមទាំងទេសភាពដើម្បីទទួលបានរូបភាពកាន់តែស្រស់ស្អាត។
ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងសម័យ ដែលកំពុងពេញនិយមនៅព្រះលានជល់ដំរី សក្ដិសមបំផុតជាមួយផ្ទៃខាងក្រោយដែលមានប្រាសាទបុរាណ ធ្វើឱ្យរូបថតមើលទៅមានភាពរស់រវើក និងលេចធ្លោ៕
|