ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្មកររោងចក្រលានហ្វា និងប៉ូលស្តា ចូលធ្វើការជាធម្មតាវិញហើយ
ថ្ងៃទី ៖ 09-09-2026, ដោយ​​ Dara007 , 36 Views
                     
ពោធិ៍សាត់ៈ បងប្អូនកម្មករនិយោជិតនៃរោងចក្រលានហ្វា និងប៉ូលស្តា ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចូលបំពេញការងារវិញជាធម្មតា បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយបញ្ហាយ៉ាងរហ័ស និងទាន់ពេលវេលា រហូតឈានដល់ការបញ្ចប់ដោយសន្តិវិធីកាលពីថ្ងៃទី៨ ខែកញ្ញា។

ការចូលធ្វើការវិញរបស់កម្មករនិយោជិតនៅរោងចក្រទាំងពីរ បានធ្វើឱ្យដំណើរការផលិតកម្ម និងស្ថានភាពទូទៅវិលមករកភាពប្រក្រតីឡើងវិញ បន្ទាប់ពីក្រុមការងាររបស់ក្រសួងបានចុះទៅទីតាំងភ្លាមៗ ដើម្បីស្តាប់កង្វល់របស់កម្មករនិយោជិត និងសម្របសម្រួលជាមួយនិយោជកក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «អ្វីដែលក្រសួងចង់ឃើញបំផុត គឺបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី កម្មករទទួលបានការយកចិត្តទុកដាក់ចំពោះកង្វល់របស់ពួកគាត់ ហើយរោងចក្រអាចបន្តដំណើរការផលិតកម្មជាធម្មតា។ ករណីនេះបង្ហាញថា នៅពេលភាគីទាំងអស់បើកចិត្តសន្ទនា និងចូលរួមស្វែងរកដំណោះស្រាយដោយសុច្ឆន្ទៈ បញ្ហាអាចដោះស្រាយបានយ៉ាងឆាប់រហ័ស និងដោយសន្តិវិធី»។

លោកបានបន្ថែមថា ក្រសួងការងារបន្តប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាការងារតាមរយៈការសន្ទនា ការសម្របសម្រួល និងយន្តការច្បាប់ ដោយគិតគូរទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងនិរន្តរភាពនៃសហគ្រាស និងការងារដោយគោលដៅសំខាន់គឺធ្វើយ៉ាងណាឱ្យកម្មករអាចបន្តមានការងារធ្វើ និយោជកអាចបន្តផលិតកម្ម ហើយភាគីទាំងពីររក្សាបានទំនាក់ទំនងវិជ្ជាជីវៈល្អ និងសុខដុមរមនាក្នុងកន្លែងការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានស្ថានភាពនៅរោងចក្រទាំងពីរ និងលើកទឹកចិត្តឱ្យនិយោជក កម្មករនិយោជិត និងតំណាងពាក់ព័ន្ធ បន្តប្រើប្រាស់ការសន្ទនា និងយន្តការស្របច្បាប់ក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតមាន ដើម្បីរួមគ្នារក្សាបរិយាកាសការងារល្អ និងគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់ អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង៨០% ហើយ នឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ខាងមុខនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com