ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ស្ដ្រីម្នាក់បង្ហោះវីដេអូថា សមត្ថកិច្ចបានប្រើកូនរបស់ខ្លួនឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិបឹងត្រកួន និងភូមិរង់ចាំ ចាប់បានអស់ហើយ
ថ្ងៃទី ៖ 09-09-2026, ដោយ​​ Dara007 , 87 Views
                     
ស្ដ្រីម្នាក់បង្ហោះវីដេអូថា សមត្ថកិច្ចបានប្រើកូនរបស់ខ្លួនឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិបឹងត្រកួន និងភូមិរង់ចាំ ចាប់បានអស់ហើយ

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១១និង២៥នាទី មានគណនីហ្វេសបុកឈ្មោះ ប៊ីប៊ី បានបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា "សមត្ថកិច្ចបានប្រើកូនរបស់ខ្លួនឲ្យជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅភូមិបឹងត្រកួន និងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ”។ ក្រោយទទួលបានព័ត៌មានភ្លាម នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេលម៉ោង១៥ និង៣០នាទី លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកស្វាយចេក ទៅដល់ភូមិរង់ចាំ៣ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានលេខផ្ទះ ១១៩៦ ផ្លូវលេខ១១ ជាផ្ទះកូនបង្កើតរបស់ម្ចាស់គណនីហ្វេសបុក ពិនិត្យឃើញមានឈ្មោះ សាន ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំ ព្រមទាំងបក្សពួក ភេទប្រុស ចំនួន០៤នាក់ទៀត ក្នុងការត្រួតពិនិត្យបានរកឃើញ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងបានធ្វើតេស្ដស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) ទាំង៥នាក់ បានបន្តចាត់ការតាមនិតិវិធី ។

ក្នុងករណីបង្ហោះផ្សាយខាងលើ ឈ្មោះ សាន ឈុនលី បានឲ្យដឹងបន្ថែមថែមទៀតថា“គ្មានសមត្ថកិច្ច រូបណាមកប្រើខ្លួនឲ្យជួញដូរនិងប្រើប្រាស់គ្រឿងញៀនឡើយ ” ។ ហេតុដែលនាំឲ្យមានការបង្ហោះរបស់ម្ចាស់ គណនីហ្វេសបុកឈ្មោះ ប៊ីប៊ី ត្រូវជាម្តាយឈ្មោះ សាន ឈុនលី ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសថៃ នោះគឺ ដោយសារ ខឹងប្រដៅកូនមិនស្តាប់ ចំពោះករណីនេះជំនាញកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ជា បន្តទៀត ។

ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណៈ ជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្ទឹងត្រែងៈ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ខែតុលាឆ្នាំ២០២៦ នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាព្រមទាំងបណ្តាវត្តអារាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវទេសចរសរុបចំនួន១៩,៧៥៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៩,៦ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com