ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ
ថ្ងៃទី ៖ 02-03-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ ដើម្បីពិនិត្យស្ថានភាព និងទុក្ខលំបាករបស់ជនភៀសសឹក។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា មានប្រសាសន៍ថា ការញ្ជើញមកប្រទេសកម្ពុជារបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូនាពេលនេះ នឹងឆ្លៀតចុះទៅសួរសុខទុក្ខបងប្អូនជនភៀសសឹកកម្ពុជាដែលកំពុងជួបបញ្ហាសង្គ្រាមព្រំដែនកម្ពុជា ថៃ ។ឮ

ទន្ទឹមនឹងនេះ លោកស្រីក៏បានទទួលស្គាល់ក្នុងបរិបទដែលពិភពលោកកំពុងមានភាពស្មុកស្មាញនេះ ដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការអន្ដរជាតិកុងហ្វូកានី មានការគិតគូរចំពោះបញ្ហានេះ ហើយសម្រាប់បរិបទរបស់កម្ពុជាលោកស្រីក៏បានតាមដានអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ នាពេលកន្លងមកផងដែរ ។

ជាមួយគ្នានេះ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានចាត់ទុកកម្ពុជាជាប្រទេសដែលបានរួមចំណែកយ៉ាងសកម្មក្នុងអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនីផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់លោកជំទាវ ជាពិសេស ការគ្រោងនឹងចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជាក្នុងកំឡុងពេលដែលលោកជំទាវធ្វើទស្សនៈកិច្ចនៅកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកដំណើរចុះទៅសួរសុខទុករបស់ជនភៀសសឹកកម្ពុជានេះ គឺបានបញ្ហាយ៉ាងច្បាស់នៃជំហរគាំទ្រសន្ដិភាព ដែលមិនចង់ឃើញមានសង្គ្រាមកើតឡើង។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានផ្ញើសារទៅមេដឹកនាំមកពីបណ្តាលប្រទេសអឺរ៉ុបដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦នេះ កុំព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរឿងបញ្ហាព្រំដែនកម្ពុជា-ថៃឱ្យសោះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី ជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com