ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភរិយានាយករដ្ឋមន្រ្ដី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង៤ពាន់គ្រួសារនៅកំពង់ស្ពឺ
ថ្ងៃទី ៖ 28-02-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ។

ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាន់ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA នេះ គឺស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើការងារលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយគ្មានការរើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសុខភាពល្អ មានកម្លាំងមាំមួន ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ។

លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងបង្កើតឱ្យមានមន្ទីរពេទ្យនៅថ្នាក់តំបន់ ដែលបំពាក់ដោយគ្រឿងបរិក្ខាពេទ្យទំនើបៗនិងល្អៗ ការវះកាត់ធំៗ ពីលើមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកដែលមានស្រាប់ ដែលផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទៅរកសេវាសុខាភិបាល ។

លោកជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់សកម្មភាពពិនិត្យព្យាបាលជំងឺពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យចំនួនជាង ៤០០នាក់ ក្នុងនោះមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ រោគស្រ្តី ជំងឺភ្នែក ជំងឺបេះដូង ជំងឺកុមារ ជំងឺត្រចៀក ច្រមុះ បំពងក សើស្បែក សន្លាក់ ឫសដូងបាត វះកាត់តូច ថតកាំរស្មី (X-Ray) និងពិនិត្យជំងឺមួយចំនួនទៀត ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋមកទទួលការពិនិត្យព្យាបាលនេះ បើសិនអ្នកមានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តនៅមន្ទីរពេទ្យធំៗ ក្នុងរាជធានីភ្នំពេញ ដែលការចំណាយគឺជាបន្ទុករបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ ទាំងការធ្វើដំណើរ ព្យាបាល ហូបចុក និងការស្នាក់នៅ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចចំពោះវត្តមាន គណៈប្រតិភូតំណាងរាស្ត្រ ដែលជាសមាជិកនៃក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas L ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com