ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក​ ហេង​ ឆៃលី​ បើកឡាន​បុកមនុស្សស្លាប់​ហេតុអ្វី​មិនចាប់​ខ្លួន​បញ្ជូនទៅ​តុលាការ​ ? ជនល្មើស​ដើរពេញខេត្តបាត់ដំបង​ ! ជនរងគ្រោះដង្ហើយរកយុត្តិធម៌
ថ្ងៃទី ៖ 28-02-2026, ដោយ​​ admin , 129 Views
                     
បាត់ដំបង : សំណុំរឿងគ្រោះថ្នាក់ចរាចរដ៍អយុត្តិធម៌នៅក្រុងបាត់ដំបង បានអូសបន្លាយអស់រយៈពេល១២ថ្ងៃហើយ គិតត្រឹមថ្ងៃសៅរ៍ ទី២៨កុម្ភៈនេះ បន្ទាប់ពីអ្នកមានលុយ មានឥទ្ធិពលម្នាក់ បើកឡានបុកមនុស្សស្លាប់ ។

ក្រោយសំណុំរឿងបានកប់ និងគ្មានពន្លឺយុត្តិធម៌ អស់រយៈពេលជិត២សប្ដាហ៍ នៅថ្ងៃទី២៨កុម្ភៈនេះ ស្រាប់តែព័ត៌មានច្បាស់ការណ៍បានទម្លាយថា អ្នកដែលមានឥទ្ធិពល ឬមានលុយដែលបើកឡានបុកមនុស្សស្លាប់ គឺឈ្មោះ ហេង ឆៃលី ។ បើតាមលោក ផែង វណ្ណៈ រថយន្ត​នេះ​ (ម៉ាក Hyundai Staria ស្លាកលេខ: កម្ពុជា HCL-2525) ជា​កម្មសិទ្ធិ​របស់​លោក​ ហេង​ ឆៃលី​ ហើយ​លោក​ ហេង​ ឆៃលី​ ជាអ្នកបេីក​បុក​ជនរងគ្រោះ​ស្លាប់​ថ្ងៃ​ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៦​ ។

លោក​ ហេង​ ឆៃលី​ គេចខ្លួន​ពីការ​ទទួល​ខុសត្រូវ​ ដោយអោយ​មនុស្សម្នាក់​មកទទួល​ជំនួស​ ។ ចង់​ដូរ​មនុស្ស​គេចពី​សំណាញ់​ច្បាប់​បែបណា​ជារឿង​របស់​ហេង​ ឆៃលី​ តែ​មន្ត្រី​ អនុវត្តន៍​ច្បាប់​គួរតែ​ឃាត់ខ្លួន​អ្នកបង្ករគ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​បញ្ជូនទៅ​តុលាការ​ ។ ហេតុអ្វី​ជនបង្ករ​បុកមនុស្សស្លាប់​មានសេរីភាព​ដេីរហេីរ​ពេញ​ក្រុងបាត់ដំបង​ ហាក់ដូច​គ្មាន​រឿងអ្វីកេីតឡេីង​ ? មន្ត្រី​ចរាចរណ៍​ ទៅណា​អស់​ហើយ​ ? ជនរងគ្រោះ​ស្រែក​រកយុត្តិធម៌​តាម​ ហ្វេសប៊ុក​ តាម​សារព័ត៌មាន​ ទេីប​មាន​សង្ឃឹម​ខ្លះ​ បេី​មិនដូច្នេះទេ​ គេបិទ​បាំង​អស់​ហើយ​ពិបាក​ទទួល​បាន​យុត្តិធម៌​ណាស់​ ។

សូម​លោក​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​បាត់ដំបង​ មេត្តា​ពិនិត្យមើល​ មន្ត្រី​ចរាចរណ៍​ខេត្ត​បាត់ដំបង​ផង​ ។ តាមការចុះផ្សាយពីព័ត៌មានក្នុងស្រុក ប្អូនស្រី សពស្ត្រីរងគ្រោះ ឈ្មោះ អិម សួង អាយុ ៥៦ឆ្នាំ បានបញ្ជាក់ថា ខណៈការស្លាប់ របស់បងស្រី ខ្លួន បានធ្វើបុណ្យ ៧ថ្ងៃ ទើបបញ្ចប់ថ្មីៗនេះ ប៉ុន្តែយុត្តិធម៌ សម្រាប់គ្រួសារគាត់ នៅមិនទាន់ទទួលបាននៅឡើយទេ ។ ពោលគឺ កូន ត្រូវបាត់បង់ម្តាយ, ប្ដី បាត់បង់ប្រពន្ធ ។ រីឯជនបង្កហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនទាន់បានឃាត់ខ្លួន មករកដំណោះស្រាយ តាមផ្លូវច្បាប់ ជាមួយគ្រួសារជនរងគ្រោះនៅឡើយទេ ខណៈភស្តុតាង នៃគ្រោះថ្នាក់នេះ ក៏ដូចជាអត្តសញ្ញាណ នៃរថយន្ត ជនបង្កហេតុ មានបង្ហាញគ្រប់គ្រាន់។ គ្រួសារស្ត្រីរងគ្រោះ បន្តទៀតថា រថយន្តបង្ក ម៉ាក Hyundai Staria ពាក់ស្លាកលេខ: កម្ពុជា HCL-2525 បានបើកបុកបងស្រីខ្លួនពីក្រោយ ក្នុងទិសដៅស្របគ្នា ។ ហើយភ្លាមៗនោះ ខាងភាគីរថយន្តជនបង្ក ក៏បានបើកចាកចេញពីកន្លែងកើតហេតុ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បាត់ស្រមោល ។

ប្អូនស្រីសពស្ត្រីរងគ្រោះ បញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុ ម៉ាក Hyundai Staria ពាក់ស្លាកលេខ: កម្ពុជា HCL-2525 នើកបុកបងស្រីខ្លួនស្លាប់ គឺជាកម្មសិទ្ធឈ្មោះ ហេង ឆៃលី ដែលជាមនុស្សមានឥទិពលម្នាក់ នៅខេត្តបាត់ដំបង ។ គ្រួសារស្ត្រីរងគ្រោះដដែលនេះ បន្តថា ទាំងភស្តុតាងមានគ្រប់យ៉ាង , កាមេរ៉ាសុវត្ថិភាព តាមដងផ្លូវ, សាក្សី , ស្លាកលេខរថយន្ត និងព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត ប៉ុន្តែមកដល់ពេលនេះ ជនបង្កហេតុ នៅតែមិនទាន់ត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួន មកដោះស្រាយ តាមផ្លូវច្បាប់នៅឡើយ គឺ វាពិតជាអយុត្តិធម៌ណាស់ សម្រាប់ជនរងគ្រោះ..។

ប្រភពបន្តថា ក្រុមគ្រួសារជនរងគ្រោះ ពួកគាត់ គ្រាន់តែជាគ្រួសារធម្មតា គ្មានលុយ គ្មានអំណាច ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ដែលគ្មានថ្ងៃ វិលត្រឡប់មកវិញទេ..។ ហើយថា ការឈឺចាប់នេះ ក៏មិនអាចពិពណ៌នាបានដែរ..។ ហើយករណីនេះ ពួកគាត់ ក៏មិនចង់បានអ្វីលើសលប់ទេ គឺគ្រាន់តែសុំ “យុត្តិធម៌” តាមផ្លូវច្បាប់ តែប៉ុណ្ណោះ ។ ផ្តើមពីបញ្ហានេះ គ្រួសារស្ត្រីរងគ្រោះ បានសំណូមពរ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង, លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេស លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយជម្រុញដល់ សមត្ថកិច្ចជំនាញក្រោមឱវាទ ឲ្យចុះស្រាវជ្រាវ តាមចាប់ខ្លួនជនបង្ក ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មកផ្តន្ទាទោស ឬអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់យុត្តិធម៌ ដល់គ្រួសារជនរងគ្រោះ ឲ្យបានឆាប់ផងចុះ..។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តម៉ាក Hyundai Staria ពាក់ស្លាកលេខ: កម្ពុជាHCL-2525 បានបើកបុកស្ត្រីរងគ្រោះ ឈ្មោះ អិម សួង អាយុ ៥៦ឆ្នាំ បណ្តាលឲ្យស្លាប់ ខណៈកំពុងជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ បាត់ដំបង : 1AN-6807 ក្នុងទិសដៅស្របគ្នា ស្ថិតនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវគ្រូពេទ្យបញ្ជាក់ថា ស្ត្រីរងគ្រោះ ខាងភាគីជិះម៉ូតូ បានស្លាប់មុនពេល ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ប្អូនស្រី ជនរងគ្រោះបន្តទៀតថា កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ច  នៃស្នងការដ្ឋានខេត្តបាត់ដំបង ក៏បានស្រាវជ្រាវឃាត់ចាប់រថយន្តបង្កហេតុនោះ បានហើយៗ បានយកមករក្សាទុក នៅស្នងការដ្ឋានខេត្តបាត់ដំបង ប៉ុន្តែមិនទាន់ឃាត់ខ្លួន ជនបង្ក ដើម្បីនាំខ្លួន យកមកដោះស្រាយនៅឡើយទេ។

សារព័ត៌មាន Cam Post មិនអាចទំនាក់ទំនង សុំការពន្យល់ពីលោក ហេង ឆៃលី ដែលគេអះអាងថា ជាអ្នកបង្ករគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យមនុស្សស្លាប់បានទេ ។

ប្រធានការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ចាន់ សុធី នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានបញ្ជាក់ថា រហូតមកទល់ពេលនេះភាគីទាំងពីរបានជួបចរចា តែលទ្ធផលបែបណា មិនទាន់ដឹងទេ ។

ប្រាប់សារព័ត៌មាន Cam Post លោក ចាន់ សុធី បានសង្កត់ធ្ងន់ថា យើងត្រូវការស្រាវជ្រាវ ប្រសិនបដិសេធ ។ យើងស្នើសុំគោលការទៅថ្នាក់លើ អនុវត្តតាមច្បាប់ «និតិវិធីត្រូវតែអ៊ីចឹង» អាចចេញដីកាឱ្យចូលខ្លួន ប្រសិនភាគីបង្ករមិនចូលដោះស្រាយតាមច្បាប់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចចំពោះវត្តមាន គណៈប្រតិភូតំណាងរាស្ត្រ ដែលជាសមាជិកនៃក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas L ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com