ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា -វៀតណាម -ឡាវ ទោះកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ ប៉ុន្ដែព្រំដែនរវាងប្រទេសទាំងបី គឺបន្ដរក្សាសន្ដិភាព
ថ្ងៃទី ៖ 08-02-2026, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ ប្រមុខកម្ពុជា -វៀតណាម-ឡាវ បានបង្ហាញភាពស្មោះត្រង់ក្នុងការរក្សាសន្ដិភាព ដោះស្រាយតាមសន្ដិវិធី ជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធលើបញ្ហាតាមព្រំដែន រវាងប្រទេសទាំងបី ទោះបីជាកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣ កម្ពុជា -វៀតណាម-ឡាវ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាមានប្រសាសន៍ថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ព្រមទាំង មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភា និងឥស្សរជនរបស់គណបក្សនិមួយៗ ដោយក្នុងជំនួបនោះ ប្រមុខកម្ពុជា -វៀតណាម-ឡាវ បានឯកភាពរួមគ្នាជំរុញឱ្យមានការបោះបង្គោលព្រំដែនរវាងប្រទេសទាំងបីឱ្យបាន១០០ភាគរយ ដើម្បីដោះស្រាយបញ្ហាសម្រាប់បញ្ជៀសកុំឱ្យមានជម្លោះដល់ក្មេងជំនាន់ក្រោយបន្ដទៀត។

ភាគីទាំងបី បានប្រកាន់ជំហរការបោះបង្គោលព្រំដែនស្របតាមច្បាប់អន្ដរជាតិ ដោះស្រាយតាមសន្ដិវិធី និងជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធលើបញ្ហាតាមព្រំដែន រវាងប្រទេសទាំងបី ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងបី។

ទន្ទឹមនឹងនេះលោក សួស យ៉ារ៉ា បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភក្នុងពេលដែលកម្ពុជាកំពុងតែមានការជម្លោះជាមួយប្រទេសថៃហើយក្លាយទឹកដីខាងកើតបាត់បង់ គឺគ្មាននោះទេ ដោយ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺបានរក្សាគោលការណ៍ និងអធិបតេយ្យភាពរបស់កម្ពុជាបានយ៉ាងរឹងមាំផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រមុខកម្ពុជា -វៀតណាម-ឡាវ បានឯកភាពជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំងបីឱ្យកើនឡើងទ្វេដង ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com