|
សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅផ្លូវជាតិលេខ៤១ ចំនួន៤នាក់
ថ្ងៃទី ៖ 05-02-2026, ដោយ Dara007 , 3 Views
កំពង់ស្ពឺៈ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត២៦-២៧ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ ហូ ម៉េងហុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងស្តុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (អ្នកថតរូប)
២/ឈ្មោះ ស៊ីម វេហា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
៣/ឈ្មោះ ហ៊ន សុខហាត ភេទ អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃគោកត្រប់ ឃុំបសេដ្ឋ ខេត្តកំពង់ស្ពឺ
៤/ឈ្មោះ លីម ស័ក្ករាជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៥/ឈ្មោះ អ៊ុល ដារ៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិគូកត្រប់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (មានជម្ងឺ គ្រុនឈាម)។
ចំណែកបក្ខពួក ៥នាក់ទៀត ដែលគេចខ្លួនសមត្ថកិច្ចបានកំណត់មុខសញ្ញាបានអស់ហើយ ។
បច្ចុប្បន្នក្រុមក្មេងទំនើង រួមជាមធ្យោបាយធ្វើសកម្មភាព បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ចាត់ការបន្ដ៕
|