ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកXi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦
ថ្ងៃទី ៖ 31-12-2025, ដោយ​​ Dara007 , 13 Views
                     
ចិនៈ លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែធ្នូ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណិត។

សុន្ទរកថារបស់លោក Xi Jinping មានដូចតទៅ៖ ជម្រាបសួរ លោក លោកស្រី និងមិត្តភក្តិគ្រប់រូប៖ ខណៈពេលឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦ឈានចូលមកដល់ ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរដល់អ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង ។ ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំទី ១៤ របស់ចិន ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក យើងបានធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គនានា និងសម្រេចបានគោលដៅតាមផែនការដោយគាប់ប្រសើរ ដែលបានបោះជំហានដ៏រឹងមាំក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ទំហំសរុបនៃសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៥ ។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារជាតិនិងកម្លាំង ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្តអភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាពរបស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។

ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្ត អភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ហើយសមិទ្ធផលទាំងនេះក៏ទទួលបានដោយលំបាកដែរ ។ អ្នកទាំងអស់គ្នាបានតស៊ូព្យាយាមដោយមានការលះបង់ ដើម្បីកសាងប្រទេសចិនដ៏រីកច្រើន ។ ខ្ញុំសូមសម្តែងគារវកិច្ចចំពោះអ្នកតស៊ូព្យាយាមគ្រប់រូបដែលបានធ្វើការលះបង់ដ៏លំបាក ។

ក្នុងឆ្នាំនេះ អ្វីដែលគួរឱ្យយើងចងចាំបំភ្លេចមិនបាន គឺយើងបានរៀបចំធ្វើពិធីដង្ហែក្បួនព្យុ ហយាត្រារំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស បង្កើតទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ។ ពិធីដង្ហែក្បួនព្យុហយាត្រាមានភាពឱឡារិកនិងអស្ចារ្យ ជ័យជម្នះដ៏រុងរឿងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជារៀងរហូត ដែលបានលើកទឹកចិត្តឱ្យកុលបុត្រកុលធីតាចិនចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណ្ឌន្ធរបស់វីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ក៏ដូចជាប្រមូលផ្តុំកម្លាំងយ៉ាងខ្លាំងក្លាសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

យើងបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយផ្អែកលើនវានុវត្តន៍ ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយនឹង ឧស្សាហកម្ម សមិទ្ធផលនៃការច្នៃប្រឌិតបានលេចចេញជាបន្តបន្ទាប់ ភាពវៃឆ្លាតសប្បនិម្មិត និងម៉ូតែលធំទទួលបានការរីកចម្រើនឥតឈប់ឈរ ការស្រាវជ្រាវនិងអភិវឌ្ឍបន្ទះឈីបដោយស្វ័យភាពទទួលបានសមិទ្ធផលថ្មី ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចមួយក្នុងចំណោមអង្គភាពសេដ្ឋកិច្ចដែលមានកម្លាំងនវានុវត្តន៍កើនឡើងខ្ពស់បំផុត ។ យានអវកាស Tianwen-2បានចាប់ផ្តើមដំណើររុករកនៅលំហអវកាស គម្រោងវារីអគ្គិសនីYaluzangbuកំណាត់ក្រោមបានចាប់ផ្តើមការសាងសង់ នាវាចម្បាំងផ្ទុកយន្តហោះដែលបំពាក់ប្រពន្ធបាញ់បង្ហោះដោយបច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិចទី១ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់កុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌ ។

នវានុវត្តន៍បានជំរុញការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី ហើយក៏បានធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរបែប ។ យើងបានកសាងផ្ទះខាងវិញ្ញាណដោយផ្អែកលើវប្បធម៌ ។ ដំណើរទេសចរណ៍នៅសារមន្ទីរ និងទីតាំងបេតិកភណ្ឌវប្បធ៌អរូបីមានភាពពេញនិយមជាបន្តបន្ទាប់ គម្រោងរបស់ចិនត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហ្គេមវូខុងនិងភាពយន្តគំនូរជីវចលរឿងNazha មានប្រជាប្រិយភាពលើពិភពលោកទាំងមូល វប្បធម៌បុរាណចិនមានភាពពេញនិយមក្នុងចំណោមយុវជន ។ ទីផ្សារទេសចរណ៍វប្បធម៌មានភាពក្តៅគគុក ។ ការប្រកួតកីឡាបាល់ទាត់និងបាល់បោះក្នុងក្រុងនិងភូមិនានាបានក្លាយជានិមិត្តសញ្ញាប្រចាំតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា ហើយកីឡាព្រិលទឹកកកបានជំរុញទីផ្សារទេសចរណ៍រដូវរងា ។

វប្បធម៌ចិនបែបប្រពៃណីនិងទំនើបបានរួមបញ្ចូលជាមួយគ្នា ដែលរំលេចពីភាពត្រចះត្រចង់កាន់តែខ្លាំង ។ យើងរួមគ្នាបង្កើតនិងចែករំលែកជីវភាពដ៏ល្អបវរជាមួយគ្នា ។

ខ្ញុំបានធ្វើដំណើរទៅភូមិភាគស្វយ័ត Xizang និង Xinjiang ដើម្បីចូលរួមពិធីអបអរសាទរ ។ ពីតំបន់ព្រិលខ្ពង់រាបដល់ ភ្នំ Tianshan មហាជនគ្រប់ជនជាតិបានរូបរួមគ្នាដូចគ្រាប់ផ្លែទទឹម ពួកគេបានច្រៀងចម្រៀង រាំរបាំយ៉ាងសប្បាយរីករាយដើម្បីសម្តែងការស្រឡាញ់ចំពោះមាតុប្រទសនិងជីវភាពមានសុភមង្គល ។ រឿងរបស់ប្រជាជនគ្មានរឿងតូចតាចនោះទេ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រកបអាជីពថ្មីទទួលបានការធានាថែមមួយកម្រិត ទៀត។

ការជួសជុលលំនៅដ្ឋានចាស់ៗបានផ្តល់ភាពងាយស្រួលដល់មនុស្សវ័យជរា ។ គ្រួសារដែលមានទារកទទួលបានប្រាក់ឧបត្ថម្ភ ៣០០ យាន់ក្នុងមួយខែ ។ គ្រួសារនីមួយៗ មានជីវភាពរស់នៅដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ។

យើងបន្តបើកទូលាយចំពោះក្រៅប្រទេស ។ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin និងកិច្ចប្រជុំសកលស្តីពីស្ត្រីបានបើកធ្វើដោយជោគជ័យ ។ កំពង់ផែ ពាណិជ្ជកម្មសេរីហៃណានបានចាប់ដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល ។ ដើម្បីឆ្លើយតបបម្រែបម្រួលអាកាសធាតុឱ្យបានល្អ ប្រទេសចិនបានប្រកាសពីការរួមចំណែកដោយម្ចាស់ការជុំថ្មី។ បន្ទាប់ពី «គំនិតផ្តួចផ្តើមសកលចំនួន៣» ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែប្រកបដោយយុត្តិធម៌និងសមហេតុផល ។ ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្មុគស្មាញ តំបន់មួយចំនួននៅតែមានសង្គ្រាមដដែល ។ ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ហើយរីករាយធ្វើការជាមួយប្រទេសនានាដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក និងជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ។

មុននេះមិនជាយូរប៉ុន្មាន ខ្ញុំបានចូលរួមពិធីបើកការប្រកួតកីឡាជាតិចិន ។ ខេត្តក្វាងទុង ហុងកុងនិងម៉ាកាវបានរួមសហការគ្នាដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះយ៉ាងជោគជ័យ ពិតជារឿងគួរឱ្យរីករាយ ។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង ពីរ»ដោយម៉ឺងម៉ាត់មិនងាករេ គាំទ្រហុងកុងនិងម៉ាកាវឱ្យចូលរួមក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ដើម្បីរក្សាភាពរុងរឿងនិងស្ថិរភាពយូរអង្វែង។ ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានសាច់ឈាមតែមួយ និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមប្រទេសជាតិ គឺមិនអាចរារាំងបានជាដាច់ខាត ។

គណៈបក្សទទួលបានវឌ្ឍនភាព ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍ ។ យើងបានអនុវត្តយ៉ាងស៊ីជម្រៅនូវការអប់រំនិងរៀនសូត្រពីស្មារតីនៃបទប្បញ្ញតិ ៨ មាត្រានៃមជ្ឈិមបក្ស ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ជំរុញស្វ័យបដិវត្ត ឥរិយាបថក្នុងបក្សនិងរដ្ឋបន្តវិវឌ្ឍទៅរកនិន្នាការល្អ ។ ត្រូវប្រកាន់ខ្ជាប់បំណងដើមនិងបេសកកម្ម ខិតខំជំរុញការអភិវឌ្ឍជានិរន្តរភាពរបស់បក្ស មិនឱ្យប្រជាជនខកបំណង ។

ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ។ អ្នកដែលចង់បានភាពជោគជ័យក្នុងកិច្ចការអ្វីៗត្រូវតែមានផែនការជាមុន ហើយរាល់ជំហាននីមួយៗត្រូវដើរតាមគោលដៅ ដែលបានគ្រោងទុក ។ យើងត្រូវផ្តោតលើគោលដៅនិងភារកិច្ច ពង្រឹងជំនឿចិត្ត តស៊ូព្យាយាមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយគ្រប់ជ្រុងជ្រោយ ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា បន្តចារទំព័រថ្មីនៃអច្ឆរិយចិន ។

ការស្វែងរកសុបិនទោះមានចម្ងាយឆ្ងាយយ៉ាងណាក្តី ក៏ត្រូវបោះជំហានទៅមុខ ។ យើង ត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើកនិងខិតខំបំពេញភារកិច្ចដូចសេះដែលបំផាយទៅ មុខ នាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានក្តីសុបិននិងសុភមង្គលរបស់យើង ធ្វើឱ្យចក្ខុវិស័យដ៏អស្ចារ្យក្លាយជាការពិតដ៏ល្អបវរ ។

ពន្លឺថ្ងៃនៃឆ្នាំថ្មីឆ្នាំសកលជិតនឹងរះឡើងហើយ សូមប្រសិទ្ធពរប្រទេសជាតិមានការអភិវឌ្ឍដ៏អស្ចារ្យ ប្រជាជនមានជីវភាពធូរធា ។ ជូនពរអ្នកទាំងអស់គ្នាមានសិរីមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច អ្វីៗអាចសម្រេចបានដូចក្តីប្រាថ្នា !

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា រដូវត្រីប្រហុកបានមកដល់ហើយ អ្នកដែលមានបំណងទិញត្រីធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com