|
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ
ថ្ងៃទី ៖ 31-12-2025, ដោយ Dara007 , 28 Views
ភ្នំពេញៈ នាព្រឹកថ្ងៃពុធ ទី៣១ ធ្នូ ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
បានបន្តអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ សូមជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។
|