|
ថៃ ប្រើF-16 បាញ់កម្ទេចអគារសណ្ឋាគារនៅថ្មដា និងស្ពានជ័យជំនះ
ថ្ងៃទី ៖ 13-12-2025, ដោយ Dara007 , 21 Views
ភ្នំពេញៈ យោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិបានឱ្យដឹងថា
-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖
-ម៉ោង០៥ៈ៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
-ម៉ោង០៥ៈ៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
-ម៉ោង០៦ៈ០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦ៈ០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦ៈ១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
👉យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។
|