|
កូនវីរកងទ័ពមានជំងឺបេះដូងប្រហោង ត្រូវមន្ទីរពេទ្យគន្ធបុប្ផា វះកាត់ជោគជ័យហើយ
ថ្ងៃទី ៖ 30-12-2025, ដោយ Dara007 , 4 Views
ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការវះកាត់កុមារាអាយុ២ឆ្នាំ៧ខែ ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែធ្នូ។ កុមាររូបនោះ មកពីស្រុករវៀង ខេត្តព្រះវិហារដែលត្រូវជាកូនរបស់វីរកងទ័ពប្រចាំទិសប្រាសាទព្រៈវិហារ។
កុមាររូបនោះ មានជំងឺបេះដូងប្រហោងថតខាងលើជាមួយនឹងភាពមិនធម្មតានៃសសៃឈាមវែនសួតខាងស្តាំ (Atrial septal defect with partial anomalous pulmonary venous return)។
ក្រុមគ្រូពេទ្យបេះដូងនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានធ្វើការវះកាត់ ដោយបិតប្រហោងបេះដូងនិងប្តូរទិសដៅឈាមវែនសួតខាងស្តាំ (Intra-atrial baffle repair)។
មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងនោះឡើយ៕
|