ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ប្រាក់ សុខុន ៖ វីរៈកងទ័ពទាំង១៨នាក់ នឹងត្រឡប់មកវិញ នៅម៉ោង១២ស្អែក បើគ្មានការប្រែប្រួល
ថ្ងៃទី ៖ 29-12-2025, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ត្រឡប់មកវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគាត់។

ក្នុងសន្និសីទសារព័ត៌មាន នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោយបទឈប់បាញ់ត្រូវបានអនុវត្ត ដោយពេញលេញ រយៈពេល៧២ម៉ោង គឺនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជា១៨ រូបនឹងត្រូវដោះលែង ត្រលប់មកកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡា ឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកសង្ឃឹមថា នឹងមិនមានអ្វីកើតឡើងរហូត ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ខណៈដែលកម្ពុជាបានត្រៀមស្វាគមន៍ ទាហានកម្ពុជាទាំង១៨នាក់ ដើម្បីអាចឱ្យពួកក្រុមគ្រួសារដោយសុខសុវត្ថិភាព។

សូមបញ្ជាក់ថា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១៥៣ថ្ងៃ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់ខ្លួន ណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា រដូវត្រីប្រហុកបានមកដល់ហើយ អ្នកដែលមានបំណងទិញត្រីធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com