ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីការបរទេសថៃ ថាឃុំខ្លួនទាហានខ្មែរ ១៨ នាក់ទទួលបានការព្យាបាលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ
ថ្ងៃទី ៖ 07-12-2025, ដោយ​​ Dara007 , 167 Views
                     
ហ្សឺណែវៈរដ្ឋមន្ត្រីការបរទេសថៃ ប្រាប់មុខស្នងការសិទ្ធិមនុស្ស UN ថាឃុំខ្លួនទាហានខ្មែរ ១៨ នាក់ទទួលបានការព្យាបាលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ បន្ទាប់ពីជម្លោះព្រំដែនបានក្លាយជាប្រធានបទដ៏រសើបមួយនៅលើឆាកអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានជួបជាមួយស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ៥ ខែធ្នូ ក្នុងអំឡុងពេលកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា។

ក្រៅពីការចោទប្រកាន់កម្ពុជាទាក់ទងនឹងការដាក់មីនថ្មី លោក Sihasak បានឆ្លៀតបកស្រាយពីការបន្តឃុំខ្លួនទាហានខ្មែរ ១៨ នាក់ ដោយអះអាងថា ពួកគេកំពុងទទួលបានការព្យាបាលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

លោកបានបន្ថែមថា ថៃបានអនុញ្ញាតឲ្យគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ចូលជួបអ្នកដែលត្រូវបានឃុំខ្លួនជានិច្ច។ គិតត្រឹមថ្ងៃអាទិត្យនេះ ទាហានកម្ពុជា ១៨ នាក់ត្រូវបានថៃឃុំខ្លួនអស់រយៈពេល ១៣១ ថ្ងៃហើយ។

ក្រសួងការពារជាតិកម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្ទឹងត្រែងៈ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ខែតុលាឆ្នាំ២០២៦ នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាព្រមទាំងបណ្តាវត្តអារាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវទេសចរសរុបចំនួន១៩,៧៥៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៩,៦ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com