ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាមេរិក ចុះអត្រាពន្ធបដិកាមកកម្ពុជា១៩% គឺចុះច្រើនជាងគេក្នុងពិភពលោក
ថ្ងៃទី ៖ 01-08-2025, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំដែលបានសម្រេចទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជា ពីនៅត្រឹម១៩%នេះ គឺជាការចុះច្រើនជាងគេនៅទូទាំងពិភពលោក ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា-អាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យការចរចាពន្ធបដិកាជាមួយអាមេរិក សម្រេចបានលទ្ធផលល្អជាទីគាប់ប្រសើរដោយប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញពីកម្ពុជាពី៤៩% មក៣៦% ហើយអ្វីកាន់អស្ចារ្យថែមទៀតនោះ នៅថ្ងៃទី១ ខែសីហានេះ ចុះមកត្រឹម១៩% ។

ជាមួយនឹងការបញ្ចុះតម្លៃពន្ធនេះ លោក ក៏បានប្រៀបធៀបទៅប្រទេសមួយចំនួនថា ប្រទេសវៀតណាមអត្រាពន្ធ៤៦% ចុះមក ២០% , ប្រទេសថៃ៣៦% ចុះមក ១៩%។ ដូច្នេះកម្ពុជាទទួលការចុះ១៩%នេះ បើគិតជាពិន្ទុវិញគឺបាន៣០ពិន្ទុដែលច្រើនជាងគេ នៅក្នុងពិភពលោក ។

«ថ្ងៃនេះ យើងទទួលបានពន្ធបដិការ១៩% ។ អីចឹងបើយើងមើលទំហំអត្រាការចុះនេះ គឺចុះ៣០ពិន្ទុ មកពី៤៩% មកដល់ ១៩% យើងចុះបាន៣០ពិន្ទុ ក៏ប៉ុន្ដែបើប្រៀបធៀបជាភាគរយនៃការចុះ គឺចុះ៦១.២% ចុះច្រើនជាងគេទូទាំងពិភពលោក» ។

សូមបញ្ជាក់ថា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធបដិការសម្រាប់កម្ពុជា៤៩%កាលពីអំឡុងខែមេសា មក ក្រុមការងារចំពោះកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកដែលមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំការចរចា ក្រោមការចង្អុលបង្ហាញចក្ខុវិស័យដ៏វែងឆ្ងាយ ថាមពលនិងឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទើបបានសម្រេចនូវលទ្ធផលដ៏ល្អសម្រាប់ជាតិ និងប្រជាជនកម្ពុជាដូចនេះគឺចុះមកត្រឹម១៩%៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំដែលបានសម្រេចទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជា ពីនៅត្រឹម១៩%នេះ គឺជាការចុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com