សម្ដេចតេជោ ជូនពរកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់ឆាប់ជាសះស្បើយ
ថ្ងៃទី ៖ 01-08-2025, ដោយ Dara007 , 53 Views
ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះថា មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ក៏បើកស្តាប់ការនិយាយឡាយសូរបស់លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។
មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។
សម្ដេចតេជោ ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕
|