ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព និង ជនភៀសសឹកនៅខេត្តព្រះវិហារ
ថ្ងៃទី ៖ 31-07-2025, ដោយ​​ Dara007 , 175 Views
                     
ព្រះវិហារៈ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។ ខណៈនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមជូនពរឱ្យបងៗកងទ័ព ដែលរងរបួសទាំងអស់ឆាប់ជា សះស្បើយ និងកោតសរសើរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះការ ការពារបូរណៈភាពទឹក ដីប្រកបដោយភាពអង់អាចក្លាហាន តស៊ូនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយវាយដណ្តើមយកទឹកដីពីជនឈ្លានពាន សៀម។

ជាមួយនិងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជាស្បៀងអាហារ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួនរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនបងៗកងព័ទ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកគូលែននេះផងដែរ។ បន្ទាប់ពីសួរសុខទុក្ខបងៗកងទ័ព ដែលកំពុងសម្រាក់ព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនរួច លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខដល់ប្រជាជនភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើមផងដែរ ដែល ជាកន្លែងប្រមូលផ្តុំដ៏ធំមួយ របស់ប្រជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ។

ខណៈនោះដែរ លោកជំទាវបណ្ឌិត បានជួបជា មួយនឹងក្រុមកងទ័ពអាវស TYDA ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្នុងបុព្វហេតុជាតិ និងប្រជាជននៅទីនោះ ដោយ លោកជំទាវបានលើកទឹកចិត្តដល់កងទ័ពអាវស ទោះស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ និងតានតឹងបែបណា ក៏សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ TYDA ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលជាកងទ័ពអាវស TYDA ឱ្យចុះពិនិត្យ និងព្យាបាលជំងឺ យ៉ាងយកចិត្តទុកដាក់ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកជាច្រើននាក់ ដែលកំពុងមានតម្រូវការថ្នាំសង្កូវ និងសេវាថែទាំសុខភាព ដោយខានមិនបាន ស្ថិតក្នុងដែនដី ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា គិលានដ្ឋាន TYDA បាននិងកំពុងផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក មានដូចជាការពិនិត្យ និងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យ និងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យ និងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូសជាដើម។

គួររំលឹកថា ក្រៅពីការចុះសួរសុខទុក្ខដល់វីរៈកងទ័ព និងជនភៀសសឹក កាលថ្ងៃទី២៥ ខែកក្កដា កន្លងទៅ លោកជំទាវបណ្ឌិត ក៏បានរៀបចំឱ្យមានយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយនៃកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ចិនៈក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេងនៅកម្ពុជា គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com