ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋកម្ពុជា ដុតលុយចោល២លានដុល្លារក្នុងមួយថ្ងៃៗ
ថ្ងៃទី ៖ 30-07-2025, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា បានដុតលុយចោល២លានដុល្លារក្នុងមួយថ្ងៃៗ ក្នុងការទិញបារីជក់ជាប្រចាំថ្ងៃ ពិសេសប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់បំផុត ។

ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទសារព័ត៌មាន ស្ដីពីថ្លៃបារី និងឥរិយាបទអ្នកប្រើប្រាស់បារីចំពោះការប្រែប្រួលថ្លៃ នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ប្រជាពលរដ្ឋបានជក់បារីក្នុងមួយថ្ងៃ១៥ដើម ដែលចំណាយថវិកាអស់៤ពាន់រៀលក្នុងមួយថ្ងៃ ហើយបើតាមរយៈទ័ន្នន័យរបស់ក្រសួងសុខាភិបាលមានមនុស្ស២លាននាក់បានទិញបានបារីជក់ ដូច្នេះពលរដ្ឋបានដុតលុយ២លានដុល្លារអាមេរិកចោលក្នុងមួយថ្ងៃៗ និងរយៈពេល១ ឆ្នាំអស់ជិត៨០០លានដុល្លារអាមេរិក ដើម្បីចំណាយក្នុងការទិញបារីជក់ជាប្រចាំថ្ងៃ ។

លោកបានបញ្ជាក់ថា ថវិកាដែលពលរដ្ឋដុតចោលក្នុងរយៈពេល១ ឆ្នាំអស់ជិត៨០០លានដុល្លារអាមេរិកនេះ គឺមិនទាន់គិតដល់ការចំណាយក្នុងការព្យាបាលជំងឺនោះទេ ដែលជាបន្ទុកដ៏ធ្ងន់មួយនៅក្នុងសេដ្ឋកិច្ចគ្រួសារផងដែរ។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធបារីឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ និងចំណាយថវិកាសម្រាប់ការទិញបារីរបស់ប្រជាពលរដ្ឋ ជាពិសេសជួយបង្កើនចំណូលពន្ធដល់សេដ្ឋកិច្ចជាតិបន្ថែមទៀត។

លោកអះអាងថា ការស្នើឱ្យដំឡើងពន្ធបារីឱ្យខ្ពស់ដើម្បីកាន់បន្ថយការជក់បារី បន្ទាប់ពីមានការចុះសិក្សា និងសួរពលរដ្ឋជក់បារីផ្ទាល់ថា បើបារីមានតម្លៃថ្លៃនោះពួកគាត់នឹងកាត់បន្ថយ និងឈប់ជក់បារីតែម្ដង។

ជាមួយគ្នានេះ លោកវេជ្ជៈបណ្ឌិត មុំ គង់ នាយករដ្ឋប្រតិបត្ដិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានគាំទ្រឱ្យមានការដំឡើងពន្ធបារីឱ្យបានខ្ពស់ ពីព្រោះមានតែការដំឡើងពន្ធនេះទេ ដែលធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់បារីមានប្រសិទ្ធភាព។ម្យ៉ាងវិញទៀត គឺជំរុញការផ្លាស់សារអប់រំ និងរូបភាពលើកញ្ចប់បារីឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យអ្នកជក់បារីជាច្រើន នឹងផ្ដាច់បារីបានផងដែរ។

លោកវេជ្ជៈបណ្ឌិតបន្ដថា ការដំឡើងអាករពិសេសលើបារី ត្រូវបានបញ្ជាក់ដោយភស្តុតាងវិទ្យាសាស្ត្រថា ជាវិធានការឈ្នះ ឈ្នះ ព្រោះរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែម រីឯជំងឺពិការភាព និងមរណភាពដោយសារជំងឺដែលបណ្តាលមកពីជក់បារី ថយចុះ។

សូមបញ្ជាក់ថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្ដាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើស ពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្ដាលអោយខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDPរបស់កម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលជំរុញឱ្យរាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការជក់បារី និងដើម្បីសម្រេចផែនការគ្របដណ្តប់សុខភាពជា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com