ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីលើកទឹកចិត្ដឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យស្របតាមផ្នែកបច្ចេកវិទ្យា និងឌីជីថល
ថ្ងៃទី ៖ 09-05-2025, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី បានជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ផ្ដោតលើជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គមសកលភាវូបនីយកម្ម។

ការជំរុញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចធិបតី និងនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សាស្ត្រាចារ្យ ព្រមទាំងសមណនិស្សិត-និស្សិតឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាពអប់រំបណ្ដុះបណ្ដាល និងការកសាង «វប្បធម៌គុណភាព» និង ការផ្តល់តម្លៃលើ «ធម្មាធិបតេយ្យ» ដើម្បីធានាផលិតបាននូវធនធានមនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព, សមត្ថភាពវិជ្ជាជីវៈ, សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពជូនសង្គមជាតិ។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី បានស្នើឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង ជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីផ្ទេរចំណេះដឹងដល់យុវសមណនិស្សិត-និស្សិត, ជនជំនាន់ក្រោយ ប្រកបដោយគុណភាព, ជាពិសេសបន្តធ្វើទំនើបកម្មនៃកម្មវិធីអប់រំឱ្យស្របតាមស្តង់ដាក្របខ័ណ្ឌគុណវុឌ្ឍជាតិ និងស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យា។

សម្តេចមហាបវរធិបតី ណែនាំដល់គ្រប់សាស្ត្រាចារ្យ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍, ជាក់ស្តែងដើម្បីរួមចំណែកដល់ការប្រែក្លាយទ្រឹស្តី ដែលបានសិក្សាក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោម ក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃណាចក្រកម្ពុជា ប្រោសព្រះរាជទាននាមជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ តាមការ ទូលស្នើសុំពី សម្តេចអម្ចាស់ ទទួលបានលិខិតជាគោលការណ៍លេខ ៩១៤ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងច្បាប់អនុញ្ញាតឱ្យប្រែក្លាយពីពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនី រាជា ទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមអនុក្រឹត្យលេខ ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០០៧ និងបានទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃ កម្ពុជា (ACC)៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី បានជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ផ្ដោតលើជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com