ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នគរបាល​ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៥នាក់ បន្តបន្ទាប់ដូចសម្លកំពឹស បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 07-05-2025, ដោយ​​ Dara007 , 55 Views
                     
កំពង់ស្ពឺ​ៈ ដោយទទួល​បានព័ត៌មា​ន​ពី​បណ្តាញសំងាត់លើករណីចែកចាយគ្រឿងញៀនកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចេញប្រតិបត្តិការភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅភូមិទី៤ ឃុំយាយម៉ៅ ពេជ្រនិលបញ្ជូនមកកាន់អធិការដ្ឋានស្រុក។

លោកវរសេនី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបាលស្រុកភ្នំស្រួច​បានឱ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ថា ជនសង្ស័យដែលបានឃាត់ខ្លួនមាន១-ឈ្មោះ រឿង សុភារិទ្ធិ ហៅរាជ ភេទប្រុស អា​យុ១៨​ឆ្នាំ ​រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ២-ឈ្មោះ មាណ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង។ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើ​ការ​ត្រួតពិនិត្យរកឃើ​ញម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់​មធ្យមសង្ស័យជាគ្រឿងញៀន។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពនិងបង្ហាញអ្នកពាក់ពន្ធ័ក្នុងករណីនេះម្នាក់ផ្សេងទៀតដែលជាមេក្លោង។

ក្រោយបានចម្លើយសារភាពនិងទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញបានបន្តបើកប្រតិបត្តិការជាថ្មី និងបានឃាត់ខ្លួន​ឈ្មោះ សឹង សំណាង ភេទប្រុ​ស អាយុ​១៧​ឆ្នាំ ស្នាក់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិលម្នាក់បន្ថែមទៀតដោយដកហូតវត្ថុតាងម្សៅក្រា​ម​ពណ៌សថ្លាចំនួន​០២​កញ្ចកប់ស​ង្ស័​យ​ជាគ្រឿងញៀន។ក្នុងប្រតិបត្តិការឃាត់ខ្លួននោះជនសង្ស័យ ឈ្មោះ សឹង សំណាង ក៏បានបង្ហាញមុខសញ្ញា២នាក់បន្ថែមទៀតដែលជាមេក្លោងនៃការជួញដូរគ្រឿងញៀននេះផងដែរ។

អធិការរូបនេះបន្ថែមថា ដោយយោងតាមចម្លើយ​របស់ឈ្មោះ សឹង សំណាង សមត្ថកិច្ចបានបន្ដឃាត់ខ្លួនមុខសញ្ញា​២​នា​ក់បន្ថែមទៀតនៅភូមិទី៣ ឃុំយា​យ​ម៉ៅ​ពេ​ជ្រនិល ស្រុកភ្នំស្រួច ១-ឈ្មោះ ប្រុស ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទី៣ ឃុំយាយ​ម៉ៅពេជ្រនិលនិង២-ឈ្មោះ ផែន ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ភូមិទី៣ ឃុំយាយ​ម៉ៅពេជ្រនិល។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុ​ម្សៅក្រាមពណ៌សថ្លា៧កញ្ចប់​សង្ស័យជាគ្រឿងញៀន ថ្នាំគ្រាប់ពណ៌ផ្កាឈូកWY១កញ្ចប់​ (១៨គ្រាប់) ជញ្ជីងថ្លឹង​ ប្រភេទ​អេឡិចត្រូនិចចំនួន០១ និងទូរ​សព្ទដៃ២គ្រឿង រថយន្ដ០១គ្រឿងម៉ាកតូយ៉ូតា​ព្រូស ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2BV-1523។

ជុំវិញប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបញ្ជាក់ឱ្យដឹងថាជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីរួចហើយនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី បានជំរុញឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ផ្ដោតលើជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com