ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្តី ណែនាំឱ្យក្រសួងរ៉ែ សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព
ថ្ងៃទី ៖ 22-04-2025, ដោយ​​ Dara007 , 24 Views
                     
ពោធិ៍សាត់ៈ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងតែនិងថាមពលពិនិត្យមើល ជាមួយក្រុមហ៊ុនឯកជនពិនិត្យមើលការពង្រាយឱ្យបានច្រើន ដើម្បីលើកទឹកចិត្ត។ ប៉ុន្តែសូមឱ្យគិតគូរអំពីស្តង់ដារសុវត្ថិភាព និងគុណភាព ត្រូវធានាឱ្យបាន ព្រោះ EV ធ្វើមិនស្រួលឆេះ។ អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ ហើយសូមឱ្យវិស័យឯកជនទាំងអស់គិតគូរបែបនេះ សូមឱ្យគ្រប់គ្រងឱ្យបានធ្វើកិច្ចការងារនេះ យើងដើរយឺតបន្តិច ប៉ុន្តែដោយមានភាពច្បាស់លាស់ទើបដើរឆ្ងាយ ហើយបើមានបញ្ហាធ្វើឱ្យបាត់ទំនុកចិត្តទាំងអស់ ស្តង់ដារបច្ចេកទេសនេះគឺប្រយ័ត្នប្រយែង។ សូមឱ្យពិនិត្យមើលស្តង់ដារសុវត្ថិភាព គឺជារឿងសំខាន់»។ សម្ដេចបានបញ្ជាក់ថា វិស័យឧស្សាហកម្មធន់ធ្ងន់នៅកម្ពុជា ជាពិសេសវិស័យរថយន្តនេះផង ការសង្កេតការប្រើប្រាស់រថយន្តអគ្គិសនី EVនៅកម្ពុជា ក៏មានកំណើនគួរឱ្យកត់សម្គាល់ យ៉ាងណាមិញការប្រើប្រាស់ភាគច្រើននៅតែទីក្រុង និងទីប្រជុំជន ដែលអាចបណ្ដាលមកពីស្ថានីបញ្ចូលអគ្គិសនីនៅតាមខេត្ត នៅមានកម្រិត។

ជាមួយគ្នានេះសម្ដេចធិបតីបានសង្កត់ន័យធ្ងន់ថា អំពីការត្រួតពិនិត្យបច្ចេកទេស ឱ្យបានច្បាស់លាស់ ព្រោះមានករណីឆេះរថយន្ត កែច្នៃ ពីប្រេងសាំងមកហ្គាស់រួចហើយនៅលើដងផ្លូវ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកបើកបរផ្ទាល់ ក៏ដូចជាអ្នកនៅលើដងផ្លូវជាមួយគ្នាផងដែរ។ ដូច្នេះពាក្យថា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ប្រយ័ត្នប្រយែង និងត្រូវតែពិនិត្យមើលស្តង់ដារសុវត្ថិភាព ឱ្យបានច្បាស់លាស់ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី ប្រើប្រាស់ម្ដងហើយម្ដងទៀត នៅក្នុងសន្ទរកថារបស់សម្ដេច ក្នុងការណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់ ជូនដល់ពលរដ្ឋប្រើប្រាស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឥណ្ឌូនេស៊ី កំពុងសិក្សាជើងហោះមកខេត្ដសៀមរាបនៅកម្ពុជាដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com