ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្មករនិយោជិត ចង់បានការដំឡើងប្រាក់ឈ្នួល ប៉ុន្តែក្នុងកម្រិតសមរម្យ មិនធ្វើឱ្យបាត់បង់ការងារ និងបង្កើតការងារថ្មីដល់ពលរដ្ឋផ្សេងទៀតនោះទេ
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ កម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំថ្មី ប៉ុន្តែស្នើឱ្យការដំឡើងនេះធ្វើឡើងក្នុងកម្រិតសមរម្យ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារ ដើម្បីធានាការរក្សាការងារដែលមានស្រាប់ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗជូនប្រជាពលរដ្ឋ។

កម្មករនិយោជិតមួយចំនួនដែលកំពុងបម្រើការងារនៅតាមរោងចក្រក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលគឺជាបំណងប្រាថ្នារបស់កម្មករ ប៉ុន្តែការដំឡើងគួរតែស្របតាមស្ថានភាពជាក់ស្តែង និងសមត្ថភាពរបស់សហគ្រាស ដើម្បីកុំឱ្យប៉ះពាល់ដល់ការរក្សាការងារ។ អ្នកស្រី ធន ស្រីពៅ កម្មការិនីរោងចក្រម្នាក់ បាននិយាយថា៖ «ក្នុងនាមកម្មការិនីម្នាក់ ខ្ញុំពិតជាចង់ឱ្យមានការដំឡើងប្រាក់ឈ្នួល តែសូមឱ្យឡើងសមរម្យ។ ខ្ញុំអត់ចង់បានប្រាក់ខែឡើងហួសហេតុទេ ពេលយើងទាមទារច្រើនហួសពីសមត្ថភាពក្រុមហ៊ុន ពេលរោងចក្របិទ អត់មានការងារធ្វើ ប្រាក់ឈ្នួលក៏អត់ ដាច់បាយទាំងអស់គ្នា»។ លោក គ្រីម ហ៊ីម កម្មករម្នាក់ទៀត បានលើកឡើងថា៖ «ប្រាក់ខែគោល ខ្ញុំក៏ចង់ឱ្យគាត់ផ្តល់ឱ្យច្រើនដែរ តែបើផ្តល់ច្រើនពេក ធ្វើឱ្យប៉ះពាល់ ខ្ញុំក៏មិនចង់បានដែរ។ ធ្វើម៉េចឱ្យមានការសហការគ្នា ដំឡើងប្រាក់ឈ្នួលដែលក្រុមហ៊ុន និងកម្មករអាចទទួលយកបានទាំងអស់គ្នា»។

ជាមួយគ្នានេះ កម្មករនិយោជិតមួយចំនួនទៀតបានបង្ហាញការព្រួយបារម្ភថា ការដំឡើងប្រាក់ឈ្នួលខ្ពស់ហួសពីសមត្ថភាពរបស់សហគ្រាស អាចបង្កើនសម្ពាធលើការចំណាយរបស់រោងចក្រ និងប៉ះពាល់ដល់ការរក្សាការងារ។

លោក តៃ វ៉េងសៀង បាននិយាយថា៖ «កាលណាទាមទារការដំឡើងប្រាក់ឈ្នួលខ្ពស់ពេក ពេលក្រុមហ៊ុនបិទទៅ វាអត់អាចរកការងារណាបានលើសហ្នឹងទេ ព្រោះឥឡូវពិបាករកការងារធ្វើណាស់»។

អ្នកស្រី ម៉ៅ ស៊ីណា ក៏បានស្នើឱ្យការដំឡើងប្រាក់ឈ្នួលធ្វើឡើងតាមសមត្ថភាព និងក្នុងកម្រិតសមរម្យ ដោយថា៖ «ខ្ញុំបារម្ភខ្លាចការដំឡើងខ្ពស់ហួសហេតុពេក នាំឱ្យរោងចក្របិទ ដែលធ្វើឱ្យខ្ញុំអត់មានការងារធ្វើ»។

តាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ការកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចសំខាន់ៗចំនួន៧ ដើម្បីធានាភាពសមស្រប និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។ ការកំណត់ប្រាក់ឈ្នួលក៏មានគោលបំណងធានាប្រាក់ចំណូលសមរម្យសម្រាប់កម្មករនិយោជិត ស្របពេលរក្សាសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងការពារឱកាសការងារនៅក្នុងទីផ្សារការងារ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលហើយស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន ហើយជាការកើនឡើងជាង ៣៤ ដងធៀបទៅនឹងការនាំចេញពេញមួយឆ្នាំ ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com