ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែកចង្កោមស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 35 Views
                     
ឡាវៈ កម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។

តាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កូនគ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ត្រូវបានកំណត់អត្តសញ្ញាណថា ជាប្រភេទកូនគ្រាប់បែកចង្កោមស៊េរី M ដែលបានរកឃើញថ្មីនៅកម្ពុជា និងត្រូវបានបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

គ្រាប់បែកចង្កោមស៊េរី M ទាំងនេះ បង្កហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាចផ្ទុះគ្រប់ពេលវេលា ជាពិសេសបង្កការគំរាមកំហែងដល់កុមារ និងប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបរបរនៅតំបន់រងផលប៉ះពាល់។

រហូតមកដល់ពេលនេះ កូនគ្រាប់បែកចង្កោមស៊េរី M ដែល​មិន​ទាន់​ផ្ទះសល់​ពី​ជម្លោះ​ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អមស្តីពី «From Evidence to Action: Advancing Cluster Munition Remnant Survey through Regional Cooperation» នៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលប្រព្រឹត្តទៅនៅទីក្រុង

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលហើយស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន ហើយជាការកើនឡើងជាង ៣៤ ដងធៀបទៅនឹងការនាំចេញពេញមួយឆ្នាំ ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com