ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឱ្យស្ដ្រីដាក់ពាក្យប្រឡងចូលធ្វើការងារនៅស្មៀនឃុំ
ថ្ងៃទី ៖ 14-08-2026, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ដឱ្យស្ដ្រីដាក់ពាក្យប្រឡងប្រកួតប្រជែងចូលធ្វើការងារនៅស្មៀនឃុំ  ដើម្បីទទួលបានការបណ្ដុះបណ្ដាល និង​ធ្វើ​ការងារ​បម្រើ​ប្រជាជន ។ ការលើកទឹកចិត្ដរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន ដាក់គោលដៅឆ្នាំ២០៥០ មានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ ។

សម្តេចតេជោ ហ៊ុន សែន ដាក់គោលដៅឆ្នាំ២០៥០ មានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែង​​យក​តំណែងជាស្មៀនឃុំ និងសង្កាត់ ដើម្បីក្លាយ​ជាមន្រ្ដី​ក្របខណ្ឌ​របស់ក្រសួងមហាផ្ទៃ​ ។ ជាមួយគ្នានេះ សម្ដេចតេជោបានណែនាំឱ្យការប្រឡងជ្រើសរើសស្រ្ដីជាស្មៀនឃុំ ត្រូវអ្នកនៅក្នុងមូលដ្ឋាន និងប្រឡងដោយយុត្ដិធម៌ និងតម្លាភាព ដើម្បីជៀសវៀង​ការទទួល​រងភាព​អយុត្ដិធម៌ចំពោះប្រជាពលរដ្ឋ។

សម្ដេចតេជោថ្លែងថា« ខ្ញុំលើកទឹកចិត្តឱ្យស្រ្តីយើងប្រណាំងប្រជែងដើម្បីយកតំណែងស្មៀនឃុំ។ ពេលខ្ញុំចុះទៅខេត្តកំពង់ស្ពឺ ខ្ញុំមានមោទនភាព ដោយឃើញស្ត្រីជាស្ត្រីស្មៀនឃុំមានច្រើន ហើយភាគច្រើនរៀនចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានប្រឡងជាប់ជាស្មៀនឃុំ»។

សម្ដេចតេជោ ហ៊ុន សែនបន្ថែមថា ការវិនិយោគលើស្ត្រី គឺវិនិយោគឱ្យ​ខ្លួនឯង និងសង្គម ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្រ្ដី ដែលជួយឱ្យស្ដ្រីកាន់តែមានចំណេះដឹងគឺជារឿងល្អណាស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com