ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ កំណត់ក្នុងមួយឃុំឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត
ថ្ងៃទី ៖ 14-08-2026, ដោយ​​ Dara007 , 3 Views
                     
សម្ដេចតេជោ កំណត់ក្នុងមួយឃុំឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឱ្យមានក្នុងមួយឃុំមានស្រ្ដីម្នាក់ជាប់ឆ្នោត ដើម្បីពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងពង្រឹងអំណាចស្ត្រីក្នុងផ្នែកនយោបាយ។

ការកំណត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅគណបក្សនៅតាមមូលដ្ឋាន ត្រូវរៀបចំបេក្ខជនឱ្យមានស្រ្ដី ឈរឈ្មោះបោះឆ្នោត និងក្លាយជាសមាជិកនៃក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីពង្រាយស្រ្ដីដូចនៅតាមថ្នាក់ខេត្ដ និងថ្នាក់ស្រុកផងដែរ។

សម្ដេចតេជោ គូសបញ្ជាក់ថា ស្រ្ដីត្រូវតែទទួលបានការបណ្ដុះបណ្ដាល និងអាចធ្វើការងារបម្រើប្រជាជនបានផងដែរ។ សំឡេង« សម្ដេចបានសួរខេត្តខ្លះ ខេត្តថាមានគ្រប់ ប៉ុន្ដែមានគ្រប់នៅត្រង់តែក្នុងបញ្ជីបោះឆ្នោត ប៉ុន្ដែគាត់ដាក់នៅលេខរៀងដែលមិនជាប់ឆ្នោត។ ឥឡូវនេះ គោលការណ៍ជារួម គឺត្រូវធ្វើម៉េចក្នុងមួយឃុំយ៉ាងហោចឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត។»

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើនចំនួនស្ដ្រីធ្វើជាឯកអគ្គរដ្ឋទូតឱ្យបានច្រើន និងលើកទឹកចិត្ដឱ្យស្ដ្រីដាក់ពាក្យប្រឡងប្រកួតវប្រជែងចូលធ្វើការងារនៅស្មៀនឃុំ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្រ្ដី ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះការបង្កើនចំនួនស្រ្ដីនៅក្នុងតួនាទីនៃរាជការស៊ីវិល ខណៈគិតត្រឹមឆ្នាំ២០២៥ អត្រាមន្រ្ដីរាជការជាស្រ្ដីមានចំនួន ៤២ភាគរយ នៃមន្រ្ដីរាជការស៊ីវិលសរុប៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com