ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន
ថ្ងៃទី ៖ 14-08-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានាផងដែរ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារនៃគម្រោង ការស្តារជីវភាព និងធ្វើសមាហរណកម្មឡើងវិញរបស់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងពិភាក្សាពីវិធានការ ក្នុងការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច-សង្គមឡើងវិញ ភាពមានការងារធ្វើ ការទទួលស្គាល់ជំនាញពីមុន និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។

លោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការ ដោយលោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការបន្តកិច្ចសហការជាមួយក្រសួង ដោយនឹងជួយបន្តផ្សព្វផ្សាយអំពីឱកាសការងារទៅតាមមូលដ្ឋាននានា និងបន្តផ្ដល់ការគាំទ្រដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ជាពិសេសក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លី និងបង្កើតមុខរបរនៅក្នុងខេត្តគោលដៅសំខាន់ៗនៅជាប់ព្រំដែន។

ជាការឆ្លើយតប លោករដ្ឋមន្រ្ដីបានលើកឡើងថា កន្លងមកទោះបីមានអតីតជនទេសន្តរប្រវេសន៍ខ្មែរ វិលត្រឡប់មកវិញ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការមានវិធានការយ៉ាងឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការទទួល ការការពារ ការធ្វើសមាហរណកម្មចូលទីផ្សារការងារ និងផ្តល់ឱកាសការងារដល់មូលដ្ឋានសម្រាប់ពួកគាត់។

ជាមួយការគាំទ្រពី IOM ក្រសួងក៏បានរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន និងផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លីដោយឥតគិតថ្លៃ ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានាផងដែរ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី នេលី ហ្កូសៃនី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង IOM និងកម្ពុជា ជាពិសេសផ្នែកទេសន្តរប្រវេសន៍ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការអភិវឌ្ឍជំនាញ ការផ្តល់ឱកាសការងារ ការគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការគាំទ្រក្នុងការបង្កើតអាជីវកម្មធុនតូចនិងមធ្យម។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីសេចក្តីព្រាងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ ដែល IOM នឹងផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំគោលនយោបាយឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។

ការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅកម្ពុជា ក៏ដូចជាយន្តការរបស់កម្ពុជាក្នុងការទប់ស្កាត់ការជួញដូរកម្លាំងពលកម្មក្នុងបទល្មើសអនឡាញ ក៏ត្រូវបានលើកយកមកជជែក និងទទួលបានការកោតសរសើរពីសំណាក់ភាគី IOM ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com