ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ៖ការប្រើប្រាស់ថវិកាពីការចូលរួមរបស់ប្រជាពលរដ្ឋ សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន គឺមានតម្លាភាព
ថ្ងៃទី ៖ 12-08-2026, ដោយ​​ Dara007 , 45 Views
                     
ស្ទឹងត្រែងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសការប្រើប្រាស់ថវិកាពីការចូលរួមរបស់ប្រជាពលរដ្ឋ សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន គឺមានតម្លាភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។

ក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានា ក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ណែនាំឲ្យវិស្វកម្មដាក់សិលាចារឹកនៅតាមផ្លូវ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានដឹងថា ផ្លូវនេះត្រូវបានកសាងឡើង ដោយមានការចូលរួមថវិកាពីប្រជាពលរដ្ឋទូទាំងប្រទេស។

ជាថ្មីម្ដងទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ដោយផ្ដោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន។

សូមបញ្ជាក់ថា បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រេចបានជាង ៩៥%ហើយ។

ក្នុងនោះខេត្តមណ្ឌលគិរីសម្រេច ១០០% មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ការទទួលថវិកាចូលរួមមូលនិធិបានបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយប្រមូលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក ក្នុងរយៈពេល៦៦ថ្ងៃ ពីការចូលរួមរបស់ប្រជាពលរដ្ឋប្រមាណ ៧២ម៉ឺននាក់ និង១០៥អង្គ។ ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន ៤ខ្សែ មានប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី និងរតនគិរី។

ក្នុងនោះ ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៤២គីឡូម៉ែត្រ ខណៈនៅខេត្តរតនគិរី មានប្រវែង ៩៧,៤៨គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ គម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ព្រមទាំងធានាថា ថវិកាដែលប្រជាពលរដ្ឋបានចូលរួមដោយស្ម័គ្រចិត្ត ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ប្រកាសថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានតម្លៃប្រេងសាំងធម្មតា ៤១៥០រៀល និងប្រេងម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com