សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA បើទោះបីជាកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមកាលពីឆ្នាំ២០២៤ក៏ដោយ។ សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូច្នេះហើយដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជាខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងនេះឡើង ដោយគម្រោងនេះបានរួមបញ្ចូលខេត្តចំនួន១៣ ក្នុងនោះកម្ពុជាមាន៤ខេត្ត វៀតណាម៥ខេត្ត និងឡាវ៤ ខេត្ត ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍តំបន់នេះ ហើយផែនការមេនេះ ត្រូវបានអ្នកជំនាញការមកពីជប៉ុនផងដែរ។ សំឡេង«ខ្ញុំមិនចងរំលេចទេ ប៉ុន្ដែមូលហេតុដើមចម យើងមានCLV-DTA សម្តេចតេជោ ហ៊ុន សែន បានចេញពន្យល់។
សម្តេចធិបតីបន្ដថា អ្នកជំនាញការជប៉ុន ក៏បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះនៅឆ្នាំ២០២៤ ដោយសារតែគម្រោងនេះមានប្រយោជន៍ក្នុងការបង្កើនសហថាមពលរវាងប្រទេសទាំងបី។
សម្ដេចធិបតបន្ថែមថា ទោះបីជារាជរដ្ឋាភិបាលមើលឃើញពីប្រយោជន៍នៃ CLV-DTA ក៏ដោយ ក៏រាជរដ្ឋាបាលកម្ពុជាបានសម្រេចចិត្តដកខ្លួន ដើម្បីជៀសវាងការមិនអស់ចិត្តពីប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅតែបន្ត ហើយការអភិវឌ្ឍន៍តំបន់នេះនៅតែជាគោលការណ៍អាទិភាពរបស់រដ្ឋាភិបាល ដោយមិនប៉ះពាល់ដល់អធិបតេយ្យជាតិឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បន្ទាប់ពីអនុវត្តបានរយៈពេល ២៥ឆ្នាំ៕