ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមនិស្សិត TVET ចង់បង្កើតអ្វីដែលថ្មី ដើម្បី​យកទៅអភិវឌ្ឍ និងជំរុញ​វិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត
ថ្ងៃទី ៖ 17-07-2026, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិត បានលើកឡើងថា ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹង​វិស័យកសិកម្មក្នុងស្រុក។

យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិ​នៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែង​ចំណេះ​និង​ជំនាញ​ដែល​ខ្លួន​មាន យកទៅកង្កើតស្នារដៃថ្មី ​ក្នុងគោលបំណងផ្លាស់ប្ដូរពីការធ្វើស្រែចម្ការដែលមានភាពលំបាក និងនឿយហត់ ឱ្យទៅជា​មាន​ភាព​ងាយស្រួល ចំណាយកម្លាំងតិច ប៉ុន្តែចំណេញច្រើន។

គម្រោងមួយនេះត្រូវបានបង្កើតឡើងក្រោមគំនិតច្នៃប្រឌិត និងការជួយជ្រុំជ្រែងពីសំណាក់គ្រូទទួលបន្ទុកថ្នាក់ ដែលចំណាយពេលជាង ៣ខែ ដើម្បី​ធ្វើគម្រោង​មួយនេះ​ ដោយទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាកសិករ ដែលបានមកចូរួមក្នុងកម្មវិធី TVET Day លើកទី៩ ឆ្នាំ២០២៦កន្លងទៅ។

គួររំឮកផងដែរថា ព្រឹត្តិការណ៍ជាតិ TVET Day លើកទី៩ នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់​​ជំនាញ ការងារ និងប្រា​ក់ចំណូល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិត បានលើកឡើងថា ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com