ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ ត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋនារដូវវស្សា
ថ្ងៃទី ៖ 17-07-2026, ដោយ​​ Dara007 , 13 Views
                     
កំពង់ស្ពឺៈ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ ត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋនារដូវវស្សា​​ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្នុងកិច្ចប្រជុំបន្ទាន់ក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមានដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សាក្នុងឆ្នាំ២០២៦នេះ នាព្រឹក​ថ្ងៃទី១​៦​ ខែកក្កដា​ ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ បានឱ្យដឹងថា កិច្ចប្រជុំនេះផ្ដោតលើការត្រៀមកម្លាំង មធ្យោបាយ ការស្វែងរកទីទួលសុវត្ថិភាព និងការចែករំលែកស្បៀងអាហារ ដើម្បីកាត់បន្ថយការខូចខាត និងអាយុជីវិត។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​​ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ​តាមបណ្តា-ក្រុង​ស្រុក​ទាំងអស់​ត្រូវ​ត្រៀមមធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាន​​​ ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ជាចាំបាច់បំផុតតាមដែលអាចធ្វើទៅបាន​ ព្រោះថាគ្រោះមហន្តរាយ គឺជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន​។

លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ការ​ បានបន្តទៀតថាការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ គឺជាការងារអាទិភាពខ្ពស់ដែលទាមទារការយកចិត្តទុកដាក់លះបង់ និងការទទួលខុសត្រូវធ្ងន់ធ្ងរ​ ហើយក្រុមការងារ​អាវុធហត្ថ​តែងតែពលីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ ដោយត្រូវរៀបចំផែនការទប់ទល់និងត្រៀមមធ្យោបាយសង្គ្រោះបន្ទាន់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិថែមទៀតផងដែរជាពិសេស។

លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ សូមជម្រាបថា ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍​ឫឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp​​​ និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិត បានលើកឡើងថា ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com